ច្រករបៀងកោះស្នួលស្រុកម៉ាឡៃក្រោមការគ្រប់គ្រងលោកភោគសម្បត្តិប្រធានទិសយោធាប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យរងការចោទធ្វើជំនួញឈើគ្រញូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅច្រករបៀង កោះស្នួល ស្ថិតក្នុងឃុំទួលពង្រ ស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្រោមការ គ្រប់គ្រងរបស់លោក ភោគ សម្បត្តិ ប្រធានយោធាទទួលទិសស្រុកម៉ាឡៃនៃ ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យបានរងការចោទប្រកាន់ថាបានបើកដៃឱ្យមានជំនួញឆ្លងដែនឈើគ្រញូងខុសច្បាប់ដែលជាការអនុវត្តផ្ទុយនឹងបទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកាលពីពេល កន្លងទៅថ្មីៗនេះ ដោយសម្តេចបានចេញ បទបញ្ជាឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យនិងសមត្ថកិច្ចព្រំដែនកម្ពុជាទាំងអស់ត្រូវ បិតច្រករបៀងក្នុងវិធានការបង្ការទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ច្រករបៀងជា ប្រភពនៃការបង្កើតឱ្យមានបទល្មើសខុសច្បាប់ ។

សេចក្តីរាយការណ៍ឱ្យដឹងថា កាល ពីវេលាម៉ោង១០ព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ គេឃើញរថយន្តកាមរី២គ្រឿងបិទស្កុតពណ៌ខ្មៅកញ្ចក់ទាំងអស់១គ្រឿង ស៊េរី ឆ្នាំ១៩៩៥ ចង្កូតឆ្វេង ពាក់ស្លាកលេខ ភ្នំពេញ២D-៧១ ៩៨ និងរថយន្តកាមរី១គ្រឿង ទៀត ស៊េរីឆ្នាំ១៩៩១ ពណ៌សំបកឳឡឹក ចង្កូតស្តាំគ្មានស្លាកលេខខាងក្រោយមានតែស្លាកខាងមុខ(ក្តាប់មិនបាន)បានបើក ចេញពីច្រកកោះស្នួលគេសង្ស័យរថយន្តទាំង២គ្រឿងនោះដឹកផ្ទុកឈើគ្រញូងខុសច្បាប់នាំពីប្រទេសថៃចូលមកប្រទេសកម្ពុជា ហើយបានបើកយ៉ាងលឿនឆ្ពោះចូលមក ក្រុងសិរីសោភ័ណ ។ លុះបើកមកដល់ចំណុច ត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍របស់នគរបាលចរាចរខេត្ត សមត្ថកិច្ចក៏ហៅឱ្យឈប់ ដោយសារតែឃើញរថយន្តនោះបើកល្បឿនលឿនហួសការកំណត់ ស្រាប់តែរថយន្តទាំង២គ្រឿងបើកបុកបារាស់សមត្ថកិច្ច និងបើក បុករថយន្តសមត្ថកិច្ច១គ្រឿងទៀតបណ្តាលឲ្យខូចខាតយ៉ាងដំណំរួចហើយរថយន្ត សង្ស័យដឹកឈើគ្រញូងទាំង២គ្រឿងក៏បើកយ៉ាងលឿនចូលក្រុងសិរីសោភ័ណបាត់ ។

ចេញក្តីរាយការណ៍ឱ្យដឹងទៀតថាច្រក របៀងកោះស្នួលកន្លងមករងការចោទ ប្រកាន់ថាបានបង្កើតឱ្យមានការប្រព្រឹត្ត បទល្មើសឆ្លងដែនខុសច្បាប់ជាច្រើនទៀត ដែលអនុវត្តខុសនឹងគោលការណ៍ច្បាប់ ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ លោក ភោគ សម្បត្តិ ប្រធានយោធាទទួល ទិសស្រុកម៉ាឡៃ នៃតំបន់ប្រតិបត្តិការសឹក រងខេត្តបន្ទាយមានជ័យបានឱ្យដឹងតាម ទូរស័ព្ទ នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ថា បញ្ហានេះលោក មិនបានដឹង នោះទេ រង់ចាំលោកសួរនាំកូនចៅសិន ។

សូមបញ្ជាក់ថាការធ្វើជំនួញឈើគ្រញូងខុសច្បាប់កន្លងមកនៅក្នុងទឹកដីថៃមាន ពលរដ្ឋខ្មែរមួយចំនួនចូលទៅកាប់ឈើ គ្រញូងក្នុងដីថៃ រងការបាញ់សម្លាប់ និងរងរបួសជាបន្តបន្ទាប់ ខណៈដែលពលរដ្ឋខ្មែរទាំងនោះត្រូវបានឈ្មួញឈើគ្រញូងនៅ ខេត្តបន្ទាយមានជ័យជួលឲ្យចូលទៅកាប់និងដឹកជញ្ជូនឈើគ្រញូងខុសច្បាប់ពី ប្រទេសថៃចូលមកប្រទេសកម្ពុជា តាម ច្រករបៀងខុសច្បាប់មួយចំនួន ៕

IMG_8211 IMG_8209

ដោយ៖ សំ វិច្ឆិកា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print