ក្រុមភ្ញៀវ Paris St-Germain បានបន្តការមិនស្គាល់ចាញ់របស់ពួកគេដល់ទៅ៩ប្រកួត ហើយនៅតែឈរកំពូលតារាង Ligue 1 ជាមួយនឹងជ័យជម្នះលើក្រុម Marseille កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែតុលានេះ។
អ្នកគាំទ្រ Marseille មួយចំនួនបានចាកចេញនៅពាក់កណ្តាលតង់ទី២ជាមួយនឹងក្រុមរបស់ពួកគេតាមពីក្រោយដោយគ្រាប់បាល់ចំនួន៣ រួមទាំងគ្រាប់បាល់ចូលទីខ្លួនឯងក្នុងតង់ទីមួយ។
កីឡាករ Joao Neves របស់ PSG បានបើកការស៊ុតបញ្ចូលទីសម្រាប់ក្រុមភ្ញៀវបន្ទាប់ពីបានត្រឹមតែ៧នាទីប៉ុណ្ណោះ ដោយបានស៊ុតបាល់បញ្ចូលទីពីចម្ងាយ។ ក្រុមម្ចាស់ផ្ទះ Marseille កាន់តែយ៉ាប់យ៉ឺនទៅៗដោយកីឡាករ Amine Harit ត្រូវបានពិន័យកាតក្រហមភ្លាមៗនៅនាទីទី២០សម្រាប់ការបង្កកំហុសលើ Marquinhos មុនពេលកីឡាករ Leonardo Balerdi របស់ Marseille ភ្លាត់ស្នៀតទាត់បាល់ចូលសំណាញ់ទីខ្លួនឯង។
PSG បានគ្រប់គ្រងបាល់ភាគច្រើននៃការប្រកួតនេះ ហើយបានរកគ្រាប់បាល់ទី៣របស់ខ្លួននៅចុងតង់ទី១តាមរយៈកីឡាករ Bradley Barcola នៅនាទីទី៤០ដែលជាលទ្ធផលកាន់តែកក់ក្តៅ បន្ទាប់ពី Ousmane Dembele បញ្ជូនបាល់ទៅបង្គោលខាងក្រោយ។
ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Mason Greenwood ត្រូវបានគ្រូបង្វឹកលោក Roberto de Zerbi ប្តូរចូលនៅពាក់កណ្តាលតង់ទី២ បន្ទាប់ពីខកខានមិនបានធ្វើឱ្យមានការចាប់អារម្មណ៍ណាមួយសម្រាប់ក្រុម Marseille ដែលកំពុងតែជួបការលំបាក។
យ៉ាងហោចណាស់ក្រុមម្ចាស់ផ្ទះបានគ្រប់គ្រងដើម្បីការពារ PSG ធ្វើឱ្យមានការប៉ះទង្គិចបន្ថែមទៀតនៅក្នុងតង់ទី២ ប៉ុន្តែយ៉ាងណាក៏ដោយ ពួកគេបានចាញ់៣ទល់០តាំងពីតង់ទី១ ហើយ Marseille នៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ដែលមាន៦ពិន្ទុពីលើកំពូល PSG។ PSG ដែលនាំមុខក្រុមលេខ២ Monaco ៣ពិន្ទុនឹងប្រកួតជាមួយ Lens នៅថ្ងៃសៅរ៍ក្នុងការប្រកួតបន្ទាប់របស់ពួកគេ ៕ (រូបភាព ៖ BBC Sport)