ពលរដ្ឋភូមិកណ្តាលប្រគល់ពស់ថ្លាន់ទម្ងន់ជាង១០គីឡូក្រាមទៅសាលាឃុំព្រែកអញ្ចាញ

ចែករំលែក៖

ខេត្តកណ្តាល៖ ពលរដ្ឋខ្មែរអ៊ិស្លាមម្នាក់ បានប្រគល់ពស់ថ្លាន់មួយក្បាលទម្ងន់១២គីឡូក្រាម ទៅលោកមេភូមិកណ្តាល ដើម្បីយកប្រគល់ឲ្យសាលាឃុំព្រែកអញ្ចាញ ក្នុងបំណងធ្វើពិធីប្រគល់បន្តឲ្យមន្ត្រីជំនាញយកទៅអភិរក្សបន្តទៀត ។

លោក ជួន សារ៉េត មេភូមិកណ្តាលបាន ប្រាប់ឲ្យដឹងថា រូបលោកបានទទួលពស់ ថ្លាន់មួយក្បាលនេះពីពលរដ្ឋខ្មែរអ៊ិស្លាមម្នាក់ឈ្មោះស្មានដែលគាត់ចាប់បានពីព្រៃខាងក្រោយផ្ទះពេលកន្លងទៅ ហើយយកមក ប្រគល់ឲ្យលោក ហើយលោកបានយកពស់នោះទៅប្រគល់បន្តឲ្យសាលាឃុំដើម្បី ប្រគល់ទៅឲ្យមន្រ្តីអភិរក្សសត្វព្រៃ ។

លោក មិន យ៉ុន មេឃុំព្រែកអញ្ចាញ បានថ្លែងអំណរគុណដល់ពលរដ្ឋ ដែល បានយកពស់ថ្លាន់មានទម្ងន់ជាង១០គីឡូក្រាមមកប្រគល់ឲ្យអាជ្ញាធរមូលដ្ឋាន។ ការយល់ដឹងរបស់ប្រជាពលរដ្ឋ ដូច្នេះគឺជាអ្នកដែលស្រឡាញ់សម្បត្តិធម្មជាតិ ជា ពិសេសសត្វព្រៃដើម្បីយកទៅអភិរក្ស កុំឲ្យដាច់ពូជផង ។

លោកបន្តថា កន្លងទៅមានជនអគតិ មួយចំនួនតូចនៅពេលដែលចាប់បានសត្វព្រៃតែងតែយកទៅធ្វើម្ហូបក្លែមស្រា សូម្បី ពស់ថ្លាន់ដែលពលរដ្ឋខ្មែរនៅទូទាំងប្រទេសកាន់ធម៌ព្រះពុទ្ធមានជំនឿថា ពស់ថ្លាន់ជា ប្រភេទពស់ដែលស្លូតហើយមានពលរដ្ឋខ្លះចាត់ទុកថា ពស់អ្នកតាមថែរក្សាអ្នកដែលប្រទះឃើញទៀតផង ៕

IMG-20160809-WA0051

ដោយ៖ ឡូ សំអាត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print