“ចេញការព្រមានចុងក្រោយ” កូរ៉េខាងជើងប្រកាសពីលទ្ធផលស៊ើបអង្កេតចុងក្រោយនៃហេតុការណ៍យន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងត្បូងហោះចូលកូរ៉េខាងជើង

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ កាលពីថ្ងៃទី ២៧ ខែតុលា អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើងបានប្រកាសពីលទ្ធផលស៊ើបអង្កេតចុងក្រោយស្តីពីហេតុការណ៍យន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងត្បូងហោះចូលទៅក្នុងទីក្រុងព្យុងយ៉ាង ដោយបានបញ្ជាក់ពីទីតាំងហោះឡើង ខ្សែផ្លូវហោះចូល និងគោលបំណងរបស់កូរ៉េខាងត្បូងដែលហោះចូលទៅក្នុងរង្វង់រដ្ឋធានីកូរ៉េខាងជើង។

គេហទំព័រ «CCFR China state-controlled media » លទ្ធផលនៃការវិភាគពីកម្មវិធីគ្រប់គ្រងការហោះហើររបស់យន្តហោះគ្មានមនុស្សបើកបានបង្ហាញថា ទោះបីជាយោធាកូរ៉េខាងត្បូងបានគេចវេះពីការទទួលខុសត្រូវបន្ទាប់ពីការបញ្ជាយន្តហោះគ្មានមនុស្សបើកឱ្យហោះចូលទៅក្នុងទីក្រុងព្យុងយ៉ាងដោយគ្មានការអនុញ្ញាតក៏ដោយ ក៏សកម្មភាពបង្កហេតុក្នុងរឿងនេះ គឺមិនអាចប្រកែកបានទេ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print