អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ តាមការរាយការណ៍ពីមជ្ឈមណ្ឌលកាត់បន្ថយគ្រោះមហន្តរាយភ្នំភ្លើងនិងភូគព្ភសាស្រ្តរបស់ឥណ្ឌូណេស៊ីកាលពីថ្ងៃទី២៧ខែតុលាបានឱ្យដឹងថា ភ្នំភ្លើង Marapi ដែលស្ថិតនៅខេត្តSumatera ប្រទេសឥណ្ឌូណេស៊ីបានផ្ទុះឡើង៤ដងជាបន្តបន្ទាប់នៅថ្ងៃដដែល។
បច្ចុប្បន្នភ្នំភ្លើង Marapi កំពុងស្ថិតក្រោមការព្រមានថ្នាក់ទី២ មជ្ឈមណ្ឌលកាត់បន្ថយគ្រោះមហន្តរាយភ្នំភ្លើងនិងភូគព្ភសាស្រ្តរបស់ឥណ្ឌូណេស៊ីបានប្រកាសការព្រមាន ដោយទាមទារឱ្យពលរដ្ឋទាំងអស់ចៀសវាងចូលទៅក្នុងរង្វង់៣គីឡូម៉ែត្រជុំវិញទីកណ្តាលនៃការផ្ទុះភ្នំភ្លើង។
សូមបញ្ជាក់ថា ឥណ្ឌូណេស៊ីគឺជាប្រទេសមួយដែលមានភ្នំភ្លើងច្រើនជាងគេលើពិភពលោក ដោយបច្ចុប្បន្នមានភ្នំភ្លើងរស់ចំនួន១២៩ក្នុងដែនឥណ្ឌូណេស៊ី ។ ភ្នំភ្លើង Marapi មានរយៈកម្ពស់២៨៩១ម៉ែត្រគឺជាភ្នំភ្លើងមួយដែលផ្ទុះឡើងជាញឹកញ៉ាប់នៅឥណ្ឌូណេស៊ី៕
ដោយ ៖ សិលា