សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមគ្រូពេទ្យស្ម័គ្រ ចិត្ត អង្គការខេមបូឌាវីសិនព្យាបាលភ្នែកឡើងបាយ ភ្នែកដុះកន្ទុយថ្លែន និងជំងឺ គ-ថ្លង់ជូនអ្នកជំងឺជាង ៤.០០០ នាក់ នៅក្នុងខេត្តកំពង់ចាម

ចែករំលែក៖

ភ្នំពេញ÷ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការខេមបូឌាវីសិន (អូស្ត្រាលី) ដែលបានព្យាបាលភ្នែកឡើងបាយ ភ្នែកដុះកន្ទុយថ្លែន និងជំងឺ គ-ថ្លង់ ដែលមានអ្នកជំងឺបានទទួលសេវាព្យាបាលប្រមាណជាង ៤.០០០នាក់ នៅខេត្តកំពង់ចាម និងទទួលទានអាហារសាមគ្គីរួមគ្នា នៅភោជនីយដ្ឋានប្រេស៊ីដង់ រាជធានីភ្នំពេញ នារាត្រីថ្ងៃចន្ទ ១១រោច ខែ អស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណ ក្រសួង​សុខាភិបាល ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដែលបានជួយ សម្របសម្រួលដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការខេមបូឌាវីសិន(អូស្ត្រាលី) អាច ដំណើរការព្យាបាលបានដោយរលូន។ ជាពិសេស ថ្លែង អំណរគុណដល់គម្រោងព្យាបាល របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការខេមបូឌាវីសិន (អូស្ត្រាលី) ដែលដឹកនាំដោយលោក ជេក ម៉េងលី បានដឹកនាំគ្រូពេទ្យឯកទ្ទេសខាង ភ្នែក ត្រចៀក និងជំងឺទូទៅមកពីប្រទេស ចិន អូស្រ្តាលី ញ៉ូហ្សីលែន បារាំង សហរដ្ឋអាមេរិក តៃវ៉ាន់ ចំនួន ១០០នាក់ មកព្យាបាលជំងឺដោយឥតគិតថ្លៃ បានបញ្ចប់បេសកកម្មរបស់ខ្លួន នៅលើ ទឹកដីខេត្តកំពង់ចាម ដោយទទួលបានជោគជ័យលើសពីការរំពឹងទុក។

សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា សកម្មភាពមនុស្សធម៌នេះ ពិតជាមានតម្លៃណាស់ ដែលកើតចេញអំពីទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូន ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសអូស្ត្រាលី បានរួមគ្នាបង្កើត ជាក្រុមមួយស្រាប់ធ្វើការងារ មនុស្សធម៌នេះ និងពិតជាបានចូលរួម ចំណែកនូវការសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ ស្របតាម គោលនយោយបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលមានទឹកចិត្ត និងសទ្ធាជ្រះថ្លារួមគ្នាបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ក្នុងការជួយឧបត្ថម្ភគាំទ្រដល់ អង្គការខេមបូឌាវីសិន ដើម្បីជួយក្នុងការងារមនុស្សធម៌។

...

សម្តេចកិត្តិសង្គហបណ្ឌិត សំណូមពរឲ្យ អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោកស្រី បន្តជួយឧបត្ថម្ភបន្ថែមទៀត និងបានស្នើឲ្យលោក ជេក ម៉េងលី បន្តប្រពៃណីនៃការចែករំលែក ក្នុងការដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកព្យាបាលនៅកម្ពុជាក្នុងគម្រោងបន្តបន្ទាប់ទៀត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print