សមត្ថកិច្ច​ខេត្ត​បាត់ដំបង​ ចុះត្រួតពិនិត្យចល័តបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ស្នងការដ្ឋានគរបាលខេត្តបាត់ដំបង​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចនគរបាលចម្រុះ​ នៃស្នងការដ្ឋាននគរបាលខេត្ត​ ដឹកនាំ​សហការចុះត្រួតពិនិត្យចល័ត​នៅតាមដងផ្លូវ​ ដេីម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់​ឆ្លងដែន​ខុសច្បាប់​។

ជាក់ស្ដែង​កាលពីថ្ងៃទី២៨ខែ​ តុលា​ ឆ្នាំ២០២៤ម្សិលមិញនេះ​​ ក្រោមយោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ កម្លាំងនគរ​បាលដែលមានលោកវរសេនីយ៍​ឯក​ សុខ​ និមល​ ស្នងការរងផែនការ​ងារប្រឆាំងគ្រឿងញៀនដឹកនាំកម្លាំងក្នុងផែនសហការជាមួយសមត្ថកិ​ច្ចពាក់ ព័ន្ធអនុវត្តត្រួតពិនិត្យ ចល័តបង្ការទប់ស្កាត់ និងបង្ក្រា បបទល្មើស​គ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់នៅភូមិសាស្រ្តស្រុ​កជាប់ព្រំដែនខេត្តបាត់ដំបង​លេី០២គោលដៅ។

គួរបញ្ជាក់ថា​ ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផល​រួមមាន​ដូចខាងក្រោម​៖
-រថយន្តធុនតូចនិងធុនធំចំនួន២៩៩គ្រឿង
-ម៉ូតូចំនួន២៩គ្រឿង។

គួរជម្រាបជូនថា​ ក្នុងប្រតិបត្តិការនោះ​ដែរ​ មិន​បានរកឃេីញសារធាតុគីមីផ្សំសម្រាប់បម្រេីឱ្យករណីផ្សំគ្រឿង​ញៀននោះទេ​ ហេីយមនុស្សចំនួន​ ២៧នាក់​ដែលជាអ្នកបេីកបររថយន្តក៏មិនបានរកឃេី​ញមានផ្ទុកសារធាតុញៀនក្នុងពេលបេីកបរនោះទេ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print