ខេត្តព្រះសីហនុ÷ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តធុនស្រាលបង្កដោយខ្លួនឯង(ផ្ទុះកង់ក្រោយរេចង្កូតទៅបុករនាំងដែកខាងស្តាំដៃ)បណ្តាលឱ្យស្លាប់មនុស្ស១នាក់ ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា, រងរបួសធ្ងន់១នាក់ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា និងរងរបួសស្រាល៤នាក់ ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា៣នាក់ ជនជាតិខ្មែរ០១នាក់។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៨និង០៥នាទី នៅចំណុចលេីផ្លូវល្បឿនលឿន ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២៨- ១២៩ ស្ថិតក្នុងភូមិគីរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍កេីតឡេីង១ករណីបង្កដោយខ្លួនឯង ផ្ទុះកង់ក្រោយហេីយរេចង្កូតទៅខាងស្តាំដៃជ្រុលទៅបុករនាំងដែកសុវត្តិភាព លេីផ្លូវល្បឿនលឿន។
ហេតុការណ៍នេះកេីតឡេីងដោយរថយន្តធុនស្រាល១គ្រឿងម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BZ-7772 បេីកបរដោយឈ្មោះ សុខ ឃុនរាំង ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៨ សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ និងមានអ្នករួមដំណេីរជាមួយ ៦នាក់ ប្រុស ដែលមានជនជាតិមីយ៉ាន់ម៉ា៥នាក់ និងជនជាតិខ្មែរ១នាក់ បេីកបរក្នុងទិសដៅពីភ្នំពេញឆ្ពោះទៅក្រុងព្រះសីហនុ ។ លុះបើកមកដល់ចំណុចកេីតហេតុខាងលេីបានផ្ទុះកង់ក្រោយខាងស្តាំ ហេីយរេចង្កូតទៅខាងស្តាំដៃបុកនឹងរនាំងដែកសុវត្ថិភាពលេីផ្លូវល្បឿនលឿន ។
ហេតុការណ៍ខាងលេីបណ្តាលឱ្យស្លាប់មនុស្ស០១នាក់ ប្រុស ជាជនជាតិមីយ៉ាន់ម៉ា,រងរបួសធ្ងន់១នាក់ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា, រងរបួសស្រាល៥នាក់ បណ្តាលឱ្យខូចខាតរថយន្ត០១គ្រឿងយ៉ាងខ្លាំង។ ជនរងគ្រោះរួមមាន៖
១.ឈ្មោះ NAY LIN OO ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា កាន់លិខិតឆ្លងដែនលេខ MJ503583 អ្នករួមដំណេីររថយន្តអង្គុយកៅអីក្រោយ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ។
២. ឈ្មោះ សុខ ឃុនរាំង ភេទប្រុសជនជាតិខ្មែរ អ្នកបេីកបររថយន្ត រងរបួសស្រាល។
ចំពោះអ្នករួមដំណេីរដទៃទៀតរងរបួសធ្ងន់ស្រាលមិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានរថយន្តសាមុយរបស់មណ្ឌលសុខភាពតក្កវិទដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ។ រីឯអ្នកបេីកបររថយន្តខាងលេីត្រូវបានផ្នែកជំនាញហៅមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុក ។
នៅក្រោយពេលកេីតហេតុ ផ្នែកជំនាញបានយកវត្ថុតាងគឺរថយន្ត១គ្រឿងខាងលេីទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ចំណែកសាកសពត្រូវដឹកយកទៅតម្កល់ទុកនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ៕