តំណាងរាស្ត្រហ្វុីលីពីន បានអំពាវនាវឲ្យចេញច្បាប់ហាមប្រាមលោកដូណាល់ត្រាំ បេក្ខភាពប្រធានាធិបតីអាមេរិកចូលក្នុងប្រទេសនេះមួយជីវិត ក្រោយពេលលោកត្រាំ ប្រកាសថា ហ្វុីលីពីនជាប្រទេសភេរវកម្ម។
នៅក្នុងសេចក្តីប្រកាសកាសនៅក្នុងទីក្រង Portland បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋបានប្រកាសថា «បណ្តាប្រទេសភេរវកម្មបានឡើងគម្រោងបំផ្លាញអាមេរិក»។
លោកដូណាល់ត្រាំ បញ្ចាក់ថា «យើងមិនអនុញ្ញាត្តិឲ្យមនុស្សរស់នៅក្នុងប្រទេសភេរវកម្មចូលក្នុងទឹកដីអាមេរិកនោះឡើយ ដោយសារតែយើងមិនអាចគ្រប់គ្រងពួកគេបានល្អ ក្នុងនោះមានពលរដ្ឋមកពីអហ្វហ្គានិស្ថាន និងហ្វុីលីពីនជាដើម។
ឆ្លើយតបទៅនិងសកម្មភាពខាងលើតំណាងរាស្ត្រហ្វុីលីពីនលោក Joey Calcelda បានស្នើរដល់រដ្ឋសភាពិចារណាហាមប្រាមលោកដូណាល់ត្រាំ ចូលក្នុងទឹកដីហ្វុីលីពីនបើទោះជាលោកក្លាយជាប្រធានាធបិតីអាមេរិកក៏ដោយ។
សកម្មភាពរបស់លោកត្រាំ ចំពោះពលរដ្ឋអ្នកកាន់សាសនាអ៊ិស្លាមធ្វើឲ្យលោកបាត់បង់សម្លេងគាំទ្រយ៉ាងខ្លាំងពីជនអន្តោប្រវេសនៅអាមេរិកមានភាគច្រើន។ ការបាត់បង់ការគាំទ្រជាបន្តបន្ទាប់ពីមហាជនអាមេរិកដោយសារតែសកម្មភាពខុសប្រក្រតីរបស់លោក។
នៅក្នុងអត្ថបទមួយដែលបណ្តាញព័ត៌មានវ៉ាស៊ីនតោនប៉ុស្ត៍ ផ្សាយនាពេលកន្លងមកបង្ហាញឲ្យឃើញថា មានមហាសេដ្ឋីពីររូបដែលជាអ្នកគាំទ្រដល់គណបក្សសាធារណរដ្ឋនាពេលកន្លងមក បានបែរជាមកគាំទ្រលោកស្រី ហ៊ីលឡារី គ្លីនតុន វិញ។
ចំណុចទាំងនោះបានបញ្ជាក់យ៉ាងច្បាស់ថា លោកស្រីគ្លីនតុន បានដណ្តើមទាំងអ្នកគាំទ្រ និងប្រាក់ជំនួយរាប់លានដុល្លារពីលោកត្រាំ ។ កន្លងមកលោកត្រាំ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីបណ្តាក្រុមអ្នករកស៊ីដោយសារតែលោកទទួលបានជោគជ័យក្នុងការរកស៊ីក្លាយជាមហាសេដ្ឋីនៅអាមេរិក។
នៅពេលនេះលោកស្រីហ៊ីលឡារី គ្លីនតុន បាននាំមុខលោកដូណាល់ត្រាំ រហូតដល់១៥ពិន្ទុក្រោយពេលលោកត្រាំ ទទួលរងការរិះគន់យ៉ាងខ្លាំងពីពលរដ្ឋនិងក្រុមអ្នកនយោបាយសហរដ្ឋអាមេរិក។
នៅក្នុងការស្ទង់មតិនាពេលកន្លងមករបស់ McClatchy Marist បង្ហាញឲ្យឃើញថា អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រីគ្លីនតុន ទទួលបានការគាំទ្រខ្ពស់បំផុតនៅក្នុងតំបន់ដែលតែងតែគាំទ្រលោកត្រាំ នាពេលកន្លងមក។
នៅក្នុងការស្ទង់មតិនោះលោកស្រីគ្លីនតុន ទទួលបានសំឡេងគាំទ្ររហូតដល់ទៅ ៤៨ភាគរយចំណែកលោកត្រាំ វិញទទួលបានតែ ៣៣ភាគរយប៉ុណ្ណោះ ចាប់តាំងពីបេក្ខភាពទាំង២បានក្លាយទៅជាបេក្ខភាពប្រធានាធិបតីពេញសិទ្ធិតំណាងឲ្យគណបក្សរបស់ខ្លួន។ កាលពីខែមុនលោកស្រីគ្លីនតុន ទទួលបានសំលេងគាំទ្រតែ ៤២ភាគរយប៉ុណ្ណោះ ចំណែកលោកត្រាំ ទទួលបាន ៣៩ភាគរយ។
ការស្ទង់មតិតាំងពីដើមមកគឺលោកត្រាំ តែងតែនៅទាបជាងលោកស្រីហ៊ីលឡារីគ្លីនតុន ជានិច្ចដោយសារតែលោកមិន មានបទពិសោធន៍នៅក្នុងការដឹកនាំនយោបាយអាមេរិក។ ចំពោះលោកស្រីហីុលឡារីគ្លីនតុន វិញមានទាំងបទពិសោធន៍ និងចំណេះដឹងខ្ពស់ក្នុងការដឹកនាំអាមេរិកគឺជាក្តីសង្ឃឹមតែមួយគត់ក្នុងការក្លាយជាប្រធានាធិបតីអាមេរិកនាពេលខាងមុខ។
អ្វីដែលជាក្តីបារម្ភនាពេលនេះគឺលោកត្រាំ កំពុងទទួលរងការរិះគន់យ៉ាងខ្លាំងពីក្រុមអ្នកនយោបាយសំខាន់ៗនៅអាមេរិក ទាំងមកពីគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យ។ លោកត្រាំ មានអាកប្បកិរិយាខុសប្លែកពីបេក្ខភាពប្រធានាធិបតីនានាទាំងអស់របស់អាមេរិកទើបធ្វើឲ្យមានមុនុស្សជាច្រើនចោទសួរលោកថា តើលោកត្រាំ អាចមានជំងឺសរសៃប្រសាទដែរឬទេ?
អ្វីដែលពិភពលោកព្រួយបារម្ភនោះ ប្រសិនបើលោកត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកមែននោះ សង្គ្រាមបរមាណូលើពិភពលោកនឹងកើតមានឡើងជាមិនខាន។ ក្នុងរយៈពេលកន្លងមកលោកត្រាំ បានសួរ៣លើកមកហើយពីអាវុធបរមាណូ ហើយថែមទាំងនិយាយថា ហេតុអ្វីបានជាអាមរិកមិនប្រើប្រាស់គ្រាប់បែកបរមាណូដែលខ្លួនមាន ៕
ប្រែសម្រួល៖ ម៉ែវ សាធី