ព្យុះ កងរី បង្កើនថាមពល សំដៅទៅកោះតៃវ៉ាន់

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ បានផ្សាយថា កោះតៃវ៉ាន់រំពឹងថា ព្យុះទីហ្វុងឈ្មោះកងរី នឹងធ្វើដំណើរទៅដល់ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ និងបានចេញសារព្រមានជាមុន ឱ្យប្រជាជនបង្កើនការប្រុងប្រយ័ត្ន ចំពោះភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំង។

ព្យុះកងរីបានកើនឡើងថាមពលដល់កម្រិតជា ព្យុះស៊ូភើទីហ្វុង ជាមួយកម្លាំងខ្យល់បក់អតិបរមា ជិត៣០០គីឡូម៉ែត្រក្នុង១ម៉ោង ហើយត្រូវបានរំពឹងថា នឹងបន្តប្រមូលផ្តុំកម្លាំងថែមទៀត មុនពេលវាទៅដល់តំបន់ Taitung របស់តៃវ៉ាន់។ បើតាមការព្យាករ ព្យុះកងរីបន្ទាប់មក នឹងឆ្លងកាត់កោះតៃវ៉ាន់ ចូលទៅកាន់ច្រកសមុទ្រតៃវ៉ាន់ ហើយឆ្ពោះទៅរកប្រទេសចិន។
មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បានទទូចឱ្យប្រជាជន នៅឱ្យឆ្ងាយពីតំបន់ភ្នំនិងឆ្នេរសមុទ្រ ខណៈក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា ខ្លួនបានត្រៀម កងកម្លាំងយោធាប្រហែល ៣៦,០០០នាក់ នៅទូទាំងដែនកោះនេះ ដើម្បីឆ្លើយតបផលប៉ះពាល់ ដែលបង្កឡើងដោយព្យុះកងរី។
កោះតៃវ៉ាន់ តែងរងការវាយប្រហារពីព្យុះទីហ្វុង ជារឿយៗ។ ចុងក្រោយគេ គឺព្យុះទីហ្វុង Krathon ដែលបានសម្លាប់មនុស្ស៤នាក់ កាលពីដើមខែតុលានេះ នៅពេលវាបោកបក់កាត់ភាគខាងត្បូងតៃវ៉ាន់៕

...

រូប​ថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print