តម្រូវការសេដ្ឋកិច្ចកើនឡើង ចិនមិនអាចទប់ស្កាត់បម្រែបម្រួលអាកាសធាតុក្នុងរយៈពេលខ្លីបានឡើយ។ បច្ចុប្បន្នចិនពឹងផ្អែកទៅលើវិស័យឧស្សាហកម្មនាំចេញ ទាំងនោះហើយត្រូវតែឲ្យរោងចក្រដំណើរការជាច្រើនមិនអាចបិទបានក្នុងរយៈពេលខ្លីនោះឡើយ។
ក្រសួងការពារបរិស្ថានចិនកាលពីបានប្រកាសរបាយការណ៍ឲ្យឃើញថា ទីក្រុងធំៗនៅទូទាំងប្រទេសចិនមានប្រមាណជិត ៩០ភាគរយមានបរិយាកាសកខ្វក់ប៉ះពាល់ដល់សុខភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
តាមគេហទំព័ររបស់ក្រសួងការពារបរិស្ថានចិនបានឲ្យដឹងថា មានទីក្រុងចំនួន៨ ក្នុងចំណោម ៧៤ទីក្រុងទូទាំងប្រទេសចិនមានគ្រប់លក្ខណៈជាទីក្រុងដែលមានបរិយាកាសស្រស់ស្អាតតាមលក្ខខណ្ឌរបស់អង្គការសហប្រជាជាតិ ។
ទោះបីមានការប្រយុទ្ធប្រឆាំងការបញ្ចេញជាតិពុលចូលក្នុងបរិយាកាស កាលពីឆ្នាំ២០១៣ មក ប៉ុន្តែនៅមានទីក្រុមជិតដល់ ៩០ភាគរយស្ថិតក្នុងចំណោមទីក្រុងមានបរិយាកាសកខ្វក់ដដែល ។ ក្នុងចំណោម ១០ទីក្រុងដែលបំពុលបរិយាកាសខ្លាំងជាងគេបំផុតគឺទីក្រុងឧស្សាហកម្មហូបេយ រួមទាំងទីក្រុងប៉េកាំងផងដែរ ។ ទីក្រុងហូបេយ ជាទីក្រុង ដែលនាំមុខក្នុងការប្រយុទ្ធប្រឆាំងការបំពុលបរិយាកាស ប៉ុន្ដែទីក្រុងនេះកំពុងប្រឈមនឹងបរិយាកាសអាប់អួរខ្លាំងជាង គេបំផុតដោយសារតែមិនទាន់រកថាមពលណាមួយផ្សេងមកជំនួសថាមពលដែលប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៤ ចិនបានប្រកាសសន្ធិសញ្ញាកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចក៏ដូចជាយុទ្ធនាការកាត់ បន្ថយឧស្ម័នពុលដល់ឆ្នាំ២០២០ ។ យុទ្ធនាការនោះនឹងចាប់ផ្ដើមអនុវត្ដនៅខែកក្កដា ឆ្នាំ២០១៥ នេះ ។
កន្លងមកនៅក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីលោក អូបាម៉ា ទៅកាន់ប្រទេសចិន អាមេរិកនិងចិនក៏បានចុះកិច្ចព្រមព្រៀងស្ដីពីការបំពុលបរិយាកាស ដោយធ្វើយ៉ាងណាកាត់បន្ថយការបញ្ចេញជាតិពុលតិចតួចបំផុតចូលក្នុង បរិយាកាស ។
ក្រុមអ្នកឯកទេសបានបញ្ជាក់ថា ការបញ្ចេញជាតិពុលចូលក្នុងបរិយាកាសដោយធ្វើឲ្យអាកាសធាតុក្នុងពិភពលោក ប្រែប្រួលខុសប្រក្រតី គ្រោះមហន្ដរាយធម្មជាតិ ជាច្រើនបានកើតឡើងនៅគ្រប់ទិសទី បំផ្លាញទ្រព្យសម្បត្ដិនិងអាយុជីវិតពលរដ្ឋជាច្រើននៅជុំវិញពិភពលោក។ ប្រសិនបើសហគមន៍មិនមានវិធានការទប់ស្កាត់បម្រែបម្រួលអាកាសធាតុឲ្យបានប្រសើរទេនោះអនាគតដ៏ខ្លីខាងមុខ មនុស្សជាតិនឹងប្រឈមនឹងមហន្ដរាយជាច្រើនមិនអាចគេចផុតឡើយ ៕
ប្រែសម្រួល៖ ម៉ែវ សាធី