ភ្នំពេញ ៖ យុត្តិធម៌សង្គម ត្រូវតែមានសម្រាប់ប្រទេសជាតិ ដែលគ្រប់គ្រងដោយច្បាប់ ពិសេសេអាចពិចារណា វិនិច្ឆ័យ ឱ្យសមស្របតាមផងថាតើ «អំពើល្មើសខ្លះបានព្យសនកម្ម» រហូតដល់មានពិរុទ្ធភាព នៃបទល្មើសមជ្ឈឹមទេ ?
សូមបញ្ជាក់ថា ៖ បន្ទាប់ ពី មាន មានការរិះគន់ តាម បណ្ដាញ សង្គម ហ្វេសប៊ុក ពាក់ព័ន្ធ នឹង ការ ឃុំខ្លួន ជនត្រូវចោទម្នាក់ ព្រោះ តែ ឆ្កែមួយ ក្បាល ព្រឹក នេះ ចៅក្រមសាលាដំបូង រាជធានី ភ្នំពេញ បានចេញ ដីកា បង្គាប់ អោយដោះលែង ជនត្រូវចោទហេីយ ។ នេះបើយោងតាមដីកាបង្គាប់ឱ្យដោះលែង របស់លោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ ក្នុងនោះដោយបញ្ជាក់ថា ៖
-បានឃើញ សំណុំរឿងព្រហ្មទណ្ឌលេខ ៦៧៣១ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញ ។
-បានឃើញ ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៤៨១៧ អ.យ.គ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
-បានឃើញ សំណុំរឿងស៊ើបសួរលេខ ៤៨៦៨ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ របស់ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ ។
-បានឃើញ ដីកាសម្រេចដោះលែងឱ្យនៅក្រៅឃុំលេម… ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ របស់ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ។
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបង្គាប់ ឱ្យប្រធានពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែទី១ “ម១” នៃក្រសួងមហាផ្ទៃ ដោះលែងជនត្រូវចោទឈ្មោះ ណន សុខហេង ភេទប្រុស អាយុ ២២ឆ្នាំ សញ្ជាតិខ្មែរ កាន់សាសនាព្រះពុទ្ធ មុខរបរកម្មករ ទឹកន្លែងកំណើតនៅភូមិត្រពាំងព្រីង ស្រុកក្រចេះ ខេត្តក្រចេះ ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅភូមិបារ៉េម ស្រុកចិតបុរី ក្រុងក្រចេះ ខេត្តក្រចេះ ឪពុក ឈ្មោះ ណន ហំ “រស់” ម្តាយឈ្មោះ មូល ស៊ីណា “រស់” មានប្រពន្ធឈ្មោះ ឡូន សុរី មានកូនចំនួន ០១នាក់ កម្រិត វប្បធម៌ថ្នាក់ទី០៧ថ្មី ជានីតិជន ទោសពីមុន “គ្មាន” ។
ដែលត្រូវបានឃុំខ្លួនតាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ១០២៤៩ “ឈ១” ដ.ឃ.ដ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ប្រសិនបើឈ្មោះនេះមិនត្រូវបានឃុំខ្លួនពីបទល្មើសផ្សេងទៀតទេ ៕
ដោយ ៖ សិលា