តម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិនបានកើនឡើងលឿនជាងមុននៅក្នុងខែតុលា

ចែករំលែក៖

ការស្ទង់មតិឯកជនមួយបានបង្ហាញនៅថ្ងៃសុក្រ (ថ្ងៃទី 1 ខែវិច្ឆិកា) ថា តម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិនបានកើនឡើងក្នុងល្បឿនមួយលឿនជាងមុននៅក្នុងខែតុលា ដែលជាទំលាប់ក្នងពេលនេះគឺជារដូវកាលកំពូលសម្រាប់អ្នកដើររកទិញផ្ទះ ហើយនេះគឺឥទ្ធិពលដំបូងខ្លះនៅក្នុងទីផ្សារដែលកំពុងមានវិបត្តិ។ .

  យោងតាមទិន្នន័យដែលចេញផ្សាយដោយអ្នកស្រាវជ្រាវអចលនទ្រព្យ China Index Academy បានឲ្យដឹងថា តម្លៃជាមធ្យមនៅទូទាំង 100 ទីក្រុងបានកើនឡើង 0.29 ភាគរយធៀបនឹង 0.14 ភាគរយកាលពីខែមុន។

  ផ្អែកលើមូលដ្ឋានពីមួយឆ្នាំទៅមួយឆ្នាំ តម្លៃជាមធ្យមបានកើនឡើង 2.08 ភាគរយធៀបនឹងកំណើន 1.85 ភាគរយនៅក្នុងខែកញ្ញា។

  ទីផ្សារអចលនទ្រព្យដែលមានចំនួនប្រហែលមួយភាគបួននៃសកម្មភាពសេដ្ឋកិច្ចកំពុងប្រឈមមុខនឹងការធ្លាក់ចុះដ៏យូរចាប់តាំងពីឆ្នាំ 2021 ហើយនៅតែជាកត្តាអូសទាញដ៏សំខាន់សម្រាប់សេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក។អាជ្ញាធរបានដាក់ចេញនូវវិធានការបន្ធូរបន្ថយអចលនៈទ្រព្យនៅចុងខែកញ្ញា រួមទាំងការកាត់បន្ថយអនុបាតការបង់ប្រាក់ទាបបំផុតមកត្រឹម 15 ភាគរយសម្រាប់ប្រភេទលំនៅដ្ឋានទាំងអស់ និងការបន្ធូរបន្ថយក្នុងការរឹតបន្តឹងការទិញផ្ទះ។

វិធានការជំរុញនេះហាក់ដូចជាបានផ្តល់នូវការលើកកំពស់ដល់វិស័យអចលនទ្រព្យនៅក្នុងទីក្រុងធំៗមួយចំនួន។ ការស្ទង់មតិបានបង្ហាញថា ទីក្រុងធំ Shanghai បានកត់ត្រាការកើនឡើងតម្លៃផ្ទះដ៏ធំបំផុតពីមួយខែទៅមួយខែគឺ 1.09 ភាគរយ។ ប៉ុន្តែ ទីក្រុងតូចៗនៅតែបន្តធ្លាក់ចុះ ដោយបង្ហាញពីអារម្មណ៍អ្នកទិញដោយប្រុងប្រយ័ត្ន ដែលបានធ្វើឱ្យទីផ្សារអចលនទ្រព្យធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ទិន្នន័យរបស់ China Index Academy បានបង្ហាញថា តម្លៃផ្ទះថ្មីជាមធ្យមបានធ្លាក់ចុះ 0.02 ភាគរយពីមួយខែមុននៅក្នុងទីក្រុងតូចៗកាលពីខែមុន។

  បើគិតពីខែមករាដល់ខែតុលាតម្លៃផ្ទះថ្មីបានធ្លាក់ចុះ 34.7 ភាគរយធៀបនឹងឆ្នាំមុនបើទោះបីជាតម្លៃនៅក្នុងខែតុលាបានកើនឡើង10.53ភាគរយក៏ដោយ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print