កន្លះខែបំបែកសំណុំរឿង ឃាតកម្ម ធ្វើ គុតព្រះសង្ឃ

ចែករំលែក៖

ខេត្ត កំពង់ស្ពឺ ៖ ទីបំផុត ! ជន ដៃដល់និង បក្ខពួក សរុប ចំនួន ៣ នាក់ បានត្រូវ សមត្ថកិច្ច ចាប់ខ្លួនពី បទ ធ្វើ គុត សង្ឃ ធុ ត ង្គ ១ អង្គ កាល ពី ថ្ងៃ ទី ១៦ ខែតុលា ឆ្នាំ ២០២៤កន្លង ទៅ វេលា ម៉ោង ប្រ មាណ១១ និង ៤០ នាទី នៅ វត្ត ពុទ្រា រាម ស្ថិត ក្នុងភូមិ ក្រាំងព្នៅ ឃុំ អូរ ស្រុក ភ្នំស្រួច ។ ព្រះសង្ឃ ដែល ត្រូវ គេ ធ្វើ គុត នាម គាត សម្បត្តិ ហៅ ទូច ព្រះ ជន្ម ៤២ ឆ្នាំ ដោយ ទទួល អ និ ច្ច ធម្មនៅ ខាង មុខ អាស្រម តែ ម្តង ។

ក្រោយ ពី ទទួល បាន ព័ត៌មានខាង លើ សមត្ថកិច្ចនគរបាល ខេត្តកំពង់ស្ពឺ ធ្វើ ការ ស្រាវ ជ្រាវរហូត កំណត់ បាន អត្តសញ្ញាណជនសង្ស័យ និង អ្នក ជាប់ ពាក់ព័ន្ធ ក្នុង ករណី ខាងលើ ។

លុះមក ដល់ ថ្ងៃ ទី ៣០ ខែតុលា ឆ្នាំ ២០២៤ កម្លាំង សមត្ថ កិច្ច បាន ឃាត់ខ្លួន បាន ជនសង្ស័យ ចំនួន ៣ នាក់ រួម មាន ៖ 

១- ឈ្មោះ មោ គ ម៉េ ង ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជា ជន ដៃដល់ ។

២- ឈ្មោះ ពោន ស្រី អូន ភេទ ស្រី អាយុ ៣៥ ឆ្នាំ ជា ប្រពន្ធ ជន ដៃដល់ ។

៣- ឈ្មោះ លន់ ស្រី នាង អាយុ ៣២ ឆ្នាំ ជា ប្អូនស្រី របស់ប្រពន្ធ ជន ដៃដល់ ។ 

ចំពោះ វត្ថុ តាង ដែល បានដកហូត មាន ព្រះពុទ្ធ បដិមាមួយ ចំនួន វត្ថុ ស័ក្តិ សិទ្ធិ មួយ ចំនួន និង ស្បង់ ចីវរដែល ប្រើសម្រាប់ រឹត ក ។ 

ផ្អែក តាម ការ បំភ្លឺ របស់ យាយ ពោន ស្រិ នជា ម្តាយក្មេក របស់ ជន ដៃដល់ ថា ករណី ឃាតកម្ម លើភិក្ខុសង្ឃ នាម គាត សម្បត្តិ ហៅ ទូច នេះ គឺ កូនប្រសា របស់ គាត់ ឈ្មោះ មោគ ម៉េ ង ជា អ្នក ធ្វើ គុត ហើយមូលហេតុ កើតឡើង ពី ការ ប្រចណ្ឌ ។ 

គាត់ បន្ដ ថា បន្ទាប់ ពី ថ្ងៃ ធ្វើ សកកម្មភាព រួច កូន ប្រសា គាត់ ម្នាក់ នេះ បានមក ផ្ទះ នៅ ខេត្ត ព្រៃវែង ដោយ មុខមាត់ មាន សភាព ស្លេកស្លាំង ដូច ជា មិន បាន ដេក ។ កន្លង មក មោគ ម៉េ ង ជា កូនប្រសា រូបនេះ បាន និយាយ គំរាម កូនស្រី គាត់ ឈ្មោះ ពោន ស្រី អូន ថា « បើ ថ្ងៃ ណាមួយ អញ ឃើញច្បាស់ អញ នឹង សម្លាប់ ដាក់ ចូល មេរុ បូជា ទាំង ២ ហើយ » ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print