សមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការសហប្រជាជាតិទស្សនកិច្ចសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

ចែករំលែក៖

ភ្នំពេញ÷នៅថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកហាប់ ទូច រដ្ឋលេខាធិការប្រចាំការ និងជាតំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានទទួលស្វាគមន៍គណៈប្រតិភូសមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការ សហប្រជាជាតិ ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានស្វែងយល់ពីប្រវត្តិមន្ទីរស-២១ ឬគុកទួលស្លែង តាមរយៈភ័ស្ដុតាង និងស្លាកស្នាមឧក្រិដ្ឋកម្មជាច្រើន ដែលនៅសេសសល់លើទីតាំងផ្ទាល់ និងរូបថត រួមទាំងជនរងគ្រោះដែលនៅរស់រានមានជីវិត។ ក្នុងនោះ ប្រតិភូក៏បានស្វែងយល់ពីគម្រោងអភិរក្ស និងថតចម្លងបណ្ណសារសារមន្ទីរទួលស្លែងជំហានទី១ ដែលទទួលបានការគាំទ្រហិរញ្ញវត្ថុពី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ និងការគាំទ្រសម្របសម្រួលរបស់អង្គការយូណេស្កូ។

ជាកិច្ចបញ្ចប់នៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូ បានចូលរួមគោរពវិញ្ញាណក្ខន្ធ  ជនរងគ្រោះនៃរបបកម្ពុជាប្រជាធិបតេយ្យ នៅបូជនីយដ្ឋានរំលឹកវិញ្ញាណក្ខន្ធ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print