ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា មិនត្រូវប្រើប្រាស់ទូរស័ព្ទ ពេលលោកអ្នកកំពុងបើកបរ!គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី១ ខែវិច្ជិកា ឆ្នាំ២០២៤ម្សិលមិញនេះ បានកើតឡើងចំនួន ៦លើក បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ដល់ម៉ោង ១៤៖០០ ថ្ងៃទី១ ខែវិច្ជិកា ឆ្នាំ២០២៤) បានកើតឡើងចំនួន ៦លើក (យប់ ២លើក) បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ (ស្រី ០នាក់), រងរបួសសរុប ៧នាក់ (ស្រី ២នាក់), រងរបួសធ្ងន់ ៥នាក់ (ស្រី ១នាក់) រងរបួសស្រាល ២នាក់ (ស្រី ១នាក់) និងមិនពាក់មួកសុវត្ថិភាព ៥នាក់ (យប់ ១នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្បឿន ៣លើក (ស្លាប់ ២នាក់, របួសធ្ងន់ ៥នាក់, របួសស្រាល ២នាក់) , កក្តាយាន ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់), កក្តាផ្លូវ ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់) ៕ដោយ៖តារា