រត់ម៉ូតូឌុបប៉ះចំចោរឲ្យដឹកទៅកន្លែងស្ងាត់វាយប្លន់យកម៉ូតូហុងដាឌ្រីមបានម្រេចគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ដែលជាអ្នករត់ម៉ូតូឌុបដឹកប៉ះចំចោរហើយហៅឲ្យដឹកដល់កន្លែងស្ងាត់ជនសង្ស័យក៏ធ្វើសកម្មភាពវាយប្លន់យកបានសម្រេចហើយគេចខ្លួនបាត់។

ករណីវាយប្លន់នេះបានកើតឡើងនៅវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចដីឡូតិ៍មួយកន្លែងជិតនឹងកន្លែងលក់ទឹកត្នោតជូ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះឈឹម យុន អាយុ៥៣ឆ្នាំមុខរបរត់ម៉ូតូ ស្នាក់បន្ទប់ជួល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ មានស្រុកកំណើតនៅភូមិត្រាចទទឹង ឃុំមានជ័យ ស្រុករំដួល ខេត្តស្វាយរៀង។ ហើយម៉ូតូដែលត្រូវជនសង្ស័យវាយប្លន់យកម៉ាកហុងដា ឌ្រឹម  ស៊េរី ឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់្លាកលេខស្វាយរៀង 1 G -0618. ។

តាមការៀបរាប់ពីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុរួបគាត់បានដឹកជនសង្ស័យម្នាក់ពីចំណុចម្តុំផ្សារអីុខាងហើយដឹកទៅម្តុំផ្សារដើមគរ ហើយជនសង្ស័យបានឲ្យដឹកផ្សារឃ្លាំងរំសូវទៀតដើម្បីយកនាឡិការទៅលក់។

ជនរងគ្រោះបានបន្តទៀតថា បន្ទាប់ពីដឹកទៅដល់ផ្សារឃ្លាំងរំសូវហើយជនសង្ស័យក៏បន្តឲ្យរួបគាត់ដឹកទៅម្តុំផ្សារទួលពង្រទៀត ដោយហេតុតែចង់បានលុយទើបរួបគាត់បានដឹកបន្តទៀត រហូតមកដល់កន្លែងស្ងាត់ជិតកន្លែងលក់ទឹកត្នោតជូជនសង្ស័យបានឲ្យឈប់ ហើយបានសួរថាពូយកប៉ុន្មាន គាត់បានឆ្លើយតបវិញថាយកតែ៤ម៉ឺុនរៀលទេ។ ភ្លាមនោះជនសង្ស័យក៏បានដកស្នាប់ដៃវាយទៅលើរូបគាត់ចំក្បាលបណ្តាលឲ្យរងរបួសដេចំនួន១០ថ្នេរ ក្រោយមកឡើងជិះម៉ូតូគេចខ្លួនបាត់

ក្រោយពេលកើតហេតុជនរងគ្រោះរត់ទៅមន្ទីរពេទ្យដោយខ្លួនឯង និងរាយការណ៍ទៅសមត្ថកិច្ចដើម្បីស្រាវជ្រាវតាមចាប់ជនសង្ស័យមកកាត់ទោសតាមច្បាប់៕

image1 (1) image2 (1)

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print