ខ្លាំងមែន ! មួយថ្នាក់សិស្ស៣២នាក់ ២៥នាក់បាននិទ្ទេស A, ៧នាក់បាន B , គ្មាន C, D, E, F ឡើយ !

ចែករំលែក៖

ភ្នំពេញ៖ សិស្ស៣២នាក់ក្នុងថ្នាក់ទី១២ A នៅសាលាសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ (NGS Sisowath) មាន ២៥នាក់ បាននិទ្ទេស A និង៧នាក់ បាននិទ្ទេស B គ្មាន C, D, E, F ឡើយ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ។ លោក ជា វិចិត្រ គ្រូបន្ទុកថ្នាក់ទី១២ A នេះ ចាត់ទុកលទ្ធផលនេះ ជាប្រវត្តិសាស្រ្តថ្មីរបស់សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ។

សូមបញ្ជាក់ថា ៖ ជាលទ្ធផល បេក្ខជនប្រឡងបាក់ឌុបទូទាំងប្រទេស ជាប់សរុប ១០៦ ៣៥១ នាក់ ត្រូវជា ៧៩.០០ ភាគរយនៃចំនួន បេក្ខជនមកប្រឡង ហើយបេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦ នាក់, ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤កន្លងទៅ ។
ក្រសួងអប់រំ យុវជន និងកីឡាជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ១០៦ ៣៥១ នាក់ ត្រូវជា ៧៩.០០ ភាគរយនៃចំនួន បេក្ខជនមកប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦ នាក់, និទ្ទេស B ចំនួន ៩ ៧០១ នាក់, និទ្ទេស C ចំនួន ២២ ៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់, និងនិទ្ទេស E ចំនួន ៣៥ ០៧៦ នាក់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print