សេចក្តីជូនដំណឹងស្ដីពី៖ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ក្រោមមូលបទ «យុគសម័យ ថ្មីនៃពាណិជ្ជកម្ម (Trade Renaissance)» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងពាណិជ្ជកម្ម​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ភ្ញៀវជាតិ-អន្តរជាតិ លោក-លោកស្រី ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ជ្រាបថា ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល កម្ពុជា ក្រសួងពាណិជ្ជកម្មនឹងរៀបចំ “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» ក្រោមមូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម (Trade Renaissance)” ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលភីអេច ល្ខោនហល បុរីប៉េងហួតបឹងស្ងោ រាជធានីភ្នំពេញ ក្នុងគោលបំណងជំរុញលើកកម្ពស់សកម្មភាពពាណិជ្ជកម្មនិង វិនិយោគ លើកកម្ពស់តួនាទីរបស់វិស័យឯកជន និងផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ។ ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងផ្តល់ កិត្តិយសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសម្ពោធពិព័រណ៍ជាផ្លូវការ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជានេះនឹងមានរៀបចំស្តង់តាំងបង្ហាញផលិតផល និងសេវាកម្មជាច្រើនប្រភេទ រួមមាន៖ ផលិតផលសក្តានុពលកម្ពុជា ផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ ផលិតផលឧស្សាហកម្ម សេវាកម្ម ធនាគារ និងវិនិយោគ ព្រមទាំងមានកម្មវិធីអមសំខាន់ៗដូចជា វេទិកាពាណិជ្ជកម្មឌីជីថល វេទិកាធុរកិច្ចនិង វិនិយោគកម្ពុជា-សាធារណរដ្ឋកូរ៉េ ជំនួបពាណិជ្ជកម្ម សិក្ខាសាលាស្តីពីការជំរុញការនាំចេញ និងការប្រគំតន្ត្រី។

ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញ ភ្ញៀវជាតិ-អន្តរជាតិ លោក-លោកស្រី ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដែលមានបំណងចូលរួមតាំងបង្ហាញផលិតផល និងសេវាកម្មក្នុង ព្រឹត្តិការណ៍ពិព័រណ៍ខាងលើ សូមអញ្ជើញបំពេញបែបបទស្នើសុំចូលរួម និងបញ្ជូនមកនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ឱ្យបានមុនថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាកំណត់។

ក្រសួងពាណិជ្ជកម្ម​ មានជំនឿយ៉ាងមុតមាំថា ភ្ញៀវជាតិ-អន្តរជាតិ លោក-លោកស្រី ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន នឹងអញ្ជើញចូលរួមព្រឹត្តិការណ៍ពិព័រណ៍នេះឱ្យបានកុះករ និងចាប់យក ឱកាសដ៏សំខាន់នេះ ក្នុងការពង្រឹងនិងពង្រីកសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរបស់ខ្លួន៕ដោយ​៖តារា​

...

ខាងក្រោមនេះ​ជាសេចក្ដី​ជូនដំណឹង​លម្អិត​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​៖

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print