ពិធីប្រគល់កិច្ចព្រមព្រៀងនិងសម្ពោធគម្រោង«ឧទ្យានអង្គរ-ស៊ីអាយអិមប៊ី» និងពិធីដាំកូនឈើរួមគ្នារវាងអាជ្ញាធរជាតិអប្សរា និងធនាគារស៊ីអាយអិមប៊ី ភីអិលស៊ី (CIMB)

ចែករំលែក៖

ខេត្តសៀមរាប÷ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ មានប្រារព្ធពិធីប្រគល់កិច្ចព្រមព្រៀងនិងសម្ពោធគម្រោង «ឧទ្យានអង្គរ-ស៊ីអាយអិមប៊ី»រវាងអាជ្ញាធរជាតិអប្សរា និងធនាគារស៊ីអាយអិមប៊ី ភីអិលស៊ី (CIMB) ព្រមទាំងពិធីដាំដើមឈើ រួមគ្នាចំនួនប្រមាណ២,០០០ដើម ជានិមិត្តរូបបង្ហាញឱ្យឃើញពីស្មារតីចូលរួមគាំពារ និងថែរក្សា អភិរក្សបរិស្ថាននៅបរិវេណខាងកើតប្រាសាទបន្ទាយស្រីនៃរមណីយដ្ឋានអង្គរ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព Ambassador Shaharuddin On ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកប៊ុន យីន ប្រធាននាយកប្រតិបត្តិធនាគារស៊ីអាយអិមប៊ី ភីអិលស៊ី ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរ និងបុគ្គលិកធនាគារស៊ីអាយអិមប៊ី ចំនួន៥០០នាក់។

បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ស្វាគមន៍ចំពោះវិស័យឯកជននានាដែលមានបំណងចង់ចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ក្នុងសកម្មភាពដាំដើមឈើឡើងវិញ ដើម្បីបរិស្ថាន និងការពារប្រាសាទបុរាណ។ លោកអគ្គនាយកបានបញ្ជាក់អំពីសារៈសំខាន់មួយចំនួននៃដើមឈើចំពោះបរិស្ថាន សុខភាពមនុស្សនិងសត្វ ក្រៅពីនោះដើមឈើដែលមានវត្តមាននៅរមណីយដ្ឋានអង្គរក៏បានដើរតួនាទីសំខាន់ក្នុងការការពារទៅដល់ប្រាសាទបុរាណ ឱ្យចៀសផុតពីហានិភ័យនានា។ ហេតុដូច្នេះ ចាប់តាំងពី២០០៤ មក អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ និងរៀបចំ ផែនការដាំដុះដើមឈើវិញជាបន្តបន្ទាប់ រហូតទទួលបានជោគជ័យដូចសព្វថ្ងៃនេះ។

...

លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានលើកឡើងថា ធនាគាស៊ីអាយអិមប៊ី ពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួម ជាអាជ្ញាធរជាតិអប្សរា ក្នុងសកម្មភាព ការពារ អភិរក្ស និងថែរក្សាបរិស្ថាន។ លោកថា គិតចាប់ពីឆ្នាំ២០២០មក នេះជាលើកទី៣ហើយ ដែលធនាគាស៊ីអាយអិមប៊ី បានសហការជាមួយអាជ្ញាធរជាតិអប្សរា ដាំកូនឈើឡើងវិញក្នុងរមណីយអង្គរ ព្រមទាំងបង្កើតឱ្យមានគម្រោង «ឧទ្យានអង្គរ-ស៊ីអាយអិមប៊ី» ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែង លើការដាំ និងថែរក្សាដើមឈើរយៈពេលយូរអង្វែង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print