អគ្គីភ័យឆាបឆេះអគារផ្សារបឹងឈូកក្រុងបាត់ដំបងនៅវេលារំលងអធ្រាតបណ្ដាលឲ្យខូចខាតជាច្រើន

ចែករំលែក៖

ខេត្តបាត់ដំបង÷កាលពីយប់ថ្ងៃអាទិត្យទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង១០និង៣០នាទីនៅបរិវេណផ្សារបឹងឈូក ស្ថិតនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងមានករណីអគ្គិភ័យមួយបានកើតឡើងចំណុចឆាបឆេះដំបូងនៅជាន់ទី០១ (ជាន់ខាងលើ)នៃអគារផ្សារបឹងឈូក ប្លុកតូបលក់ក្រណាត់ លក់ប៉ាក់ ឌិន និងជាងកាត់ដេរ  ។

ក្នុងពេលកើតឧប្បត្តិហេតុអគ្គិភ័យនេះរដ្ឋបាលខេត្តបាត់ ដំបង,កម្លាំងប្រដាប់អាវុធ និងរដ្ឋបាលក្រុងបាត់ដំបង ព្រមទាំងមហាជន បានចាត់ចែង និងប្រើ ប្រាស់កម្លាំង និងមធ្យោបាយ ដូចខាងក្រោម ៖ 

1-កម្លាំងរបស់យោធភូមិភាគទី5 ចំនួន 250នាក់

2-កម្លាំងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ចំនួន 100នាក់ 

3-កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ចំនួន  300  នាក់ 

4-កម្លាំងកងរាជអាវុធហត្ថខេត្ត ចំនួន 60 នាក់

5-កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាត់ដំបង ចំនួន 81នាក់ ។  

សរុបរួមចំនួន 791 នាក់ បានចេញអន្តរាគមន៍ក្នុងនោះបានប្រើប្រាស់៖

-រថយន្តពន្លត់អគ្គិភ័យរបស់រដ្ឋចំនួន11គ្រឿង (ស្នងការ នគរបាលខេត្ត ចំនួន4គ្រឿង និង អធិការដ្ឋាននគរបាលក្រុង ស្រុក ចំនួន07គ្រឿង និង រថយន្តអគ្គិភ័យក្រុម ហ៊ុនឯកជន ចំនួន 02គ្រឿង សរុប13គ្រឿង ព្រមទាំងប្រើប្រាស់ទឹកអស់ចំនួន 50រថយន្តអគ្គិភ័យ។ រហូតដល់វេលាម៉ោង០៣និង២០ នាទីឈានចូលថ្ងៃចន្ទទី០៤ ខែ វិច្ឆិកា ឆ្នាំ២០២៤ ស្ថានភាពនៃអគ្គិភ័យនេះ បានគ្រប់ គ្រងបាញ់រលត់ទាំងស្រុង។ 

ក្រៅពីជួយអន្តរាគមន៍ពន្លត់​ កម្លាំងមានសមត្ថកិច្ចបានចូលរួមជួយ​សម្រួលសណ្តាប់ធ្នាប់ចរាចរណ៍​នៅជុំវិញកន្លែងកេីត​ហេតុ អអន្តរាគមន៍ជួយជញ្ជូនទ្រព្យសម្ភារៈ​ របស់បងប្អូ​ន​ អាជីវករស្ថិតនៅជាន់ផ្ទាល់ដីនិងជុំវិញកន្លែងកេីត​ហេតុ​ ទៅកាន់ទីសុវត្ថិភាព។ 

រហូតមកដល់ព្រឹកថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះសមត្ថកិច្ចកំពុងស្ថិតនៅទីនោះនៅឡើយ ហើយចំ​ពោះមូលហេតុដែលបង្កឱ្យកើតគ្រោះអគ្គិភ័យនេះ កំពុងស្ថិតក្នុងការស្រាវជ្រាវ។ ពេលនេះសមត្ថកិច្ចនឹងបន្តស្រាវជ្រាវនិងវាយតម្លៃចំពោះការ​ខូចខាតនេះ ម៉្យាងទៀតក្នុងគ្រោះអគ្គិភ័យនេះ ពុំមានបង្កឱ្យគ្រោះថ្នាក់ដល់មនុស្សនោះឡើយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print