សូមសមត្ថកិច្ចខណ្ឌទួលគោក ជួយស្រាវជ្រាវរកក្មេងពាលឈាមរាវ ដែលឈប់ម៉ូតូស្លាកលេខ 1KO-7108 បាំងផ្លូវមិនព្រមឲ្យអ្នកធ្វេីដំណេីរផ្សេងបានទៅហេីយទាញខ្សែក្រវ៉ាត់វាយគេនិងយកកាំបិតបុ័ងតោកាប់កម្ទេចម៉ូតូ ថែមទៀត នៅលេីផ្លូវបេតុង ម្ដុំស្តុបកោសដូង ខណ្ឌទួលគោក រាជធានីភ្នំពេញ វេលាម៉ោង១២.០១នាទីថ្ងៃត្រង់ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។
ដោយឡែកជុំវិញករណីនេះដែរ លោកវរសេនីយ៍ទោ នាក់ សាន្ត អធិការរងខណ្ឌទទួលផ្នែកយុត្តិធម៌ នៅព្រឹកថ្ងៃចន្ទទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញខណ្ឌ កំពុងធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនដៃដល់នោះ ដេីម្បីតាមចាប់ខ្លួនយកមកអនុវត្តនីតិវិធីច្បាប់ផងដែរ៕
...