ផលិតកម្មអង្ករកម្ពុជា​ នឹងកើនឡើងដល់ ៧,៤ លានតោន,នេះបេី​តាមការព្យាករសម្រាប់ឆ្នាំ ២០២៤-២០២៥

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងកសិកម្មអាមេរិក បានព្យាករថា អតិរេកផលិតកម្មអង្ករក្នុងស្រុករបស់កម្ពុជា​ នឹងកើនឡើងដល់កម្រិតកំណត់ត្រា ៧,៤ លានតោន សម្រាប់ឆ្នាំ ២០២៤-២០២៥ ,ខណៈកម្ពុជាផលិតអង្ករបានប្រមាណជិត ៦លានតោនកាលពីឆ្នាំ ២០២៣កន្លងទៅ ។

យោងតាមគេហទំព័រ SeaSia.co បានបង្ហាញថា នៅឆ្នាំ ២០២៣ ប្រទេសចំនួន ៦នៅអាស៊ីអាគ្នេយ៍ មានឥណ្ឌូនេស៊ី វៀតណាម ថៃ ហ្វីលីពីន មីយ៉ាន់ម៉ា និងកម្ពុជា បានឈរនៅលើតារាងជាប្រទេសដែលផលិតអង្ករច្រើនជាងគេលើពិភពលោកក្នុងនោះឥណ្ឌូនេស៊ីនាំមុខគេក្នុងតំបន់ ដោយឈរនៅលំដាប់លេខរៀងទី៤ លើពិភពលោក ជាមួយនឹងការផលិតអង្ករបាន ៣៤ លានតោន ខណៈវៀតណាម ជាប់ចំណាត់ថ្នាក់លេខ ៥ ដោយផលិតអង្ករបាន ២៦,៩៤ លានតោន ហើយកម្ពុជា ឈរលើលេខរៀងទី១០ ដោយផលិតស្រូវ បានប្រមាណ ១១,៦ លានតោន និងកែច្នៃអង្ករបានជិត ៦ លានតោនក្នុងមួយឆ្នាំ ។

ក្នុងឆ្នាំ ២០២៣ ដដែល កម្ពុជាបាននាំចេញអង្ករចំនួន ៦៥៦,៣២៣ តោនទៅកាន់ប្រទេសចំនួន ៦១ និងស្រូវប្រមាណ ៤,៤ លានតោន ដោយទទួលបានប្រាក់ចំណូលសរុបប្រមាណ ១,៨ ពាន់លានដុល្លារអាមេរិក ។

កម្ពុជា​ មានរោងចក្រផលិតស្រូវខ្នាតធំចំនួន ១៩ ដែលមានទុនវិនិយោគចំនួន ៣៤២,៣០ លានដុល្លារអាមេរិក។ មានរោងម៉ាស៊ីនកិនស្រូវខ្នាតតូច និងមធ្យមចំនួន ១៩.៥៧០ នៅទូទាំងប្រទេស ដែលមានទុនវិនិយោគចំនួន ១១១,៧ លានដុល្លារអាមេរិក។​ នេះបេី​យោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

បើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា​ បានឱ្យដឹងថា កម្ពុជាបាននាំចេញអង្ករសរុបចំនួន ៤១២,០២៣ តោនក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៤ ដោយទទួលបានប្រាក់ចំណូលចំនួន ៣០៥ លានដុល្លារអាមេរិក។

...

គួរបញ្ជាក់ថា​ ក្នុងចំណោមអង្ករដែលនាំចេញគឺ អង្ករក្រអូបមានចំនួន ៧០,៥២% អង្ករស ២៤,៣០% អង្ករក្រអូប ៣,១៦% អង្ករសរីរាង្គ ១,៧៤% និងពូជផ្សេងទៀត ០,២៨%៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print