ភ្នំពេញ ៖ អបអរសាទរការប្រារព្ធ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» ដោយបានឆ្លុះបញ្ជាំងទំនាក់ទំនងមិត្តភាពរវាង កម្ពុជា និងចិន ដែលមានប្រវត្តិដ៏យូរលង់ និងត្រូវបានរឹតបន្តឹងកាន់តែស្អិតរមួត ពីមួយជំនាន់ទៅមួយជំនាន់ រហូតដល់បច្ចុប្បន្ន ហើយបានប្រែក្លាយជាមិត្តភាពដែកថែប ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងបានកសាង “សហគមន៍ជោគវាសនារួម កម្ពុជា-ចិន” ទៀតផង។
តាមរយៈព្រឹតិ្តការណ៍នេះ នឹងជួយលើកកម្ពស់វិស័យទេសចរណ៍នៃប្រទេសទាំងពីរ កម្ពុជា-ចិន ក៏ដូចជួយដល់វិស័យពាក់ព័ន្ធ ដូចជា ការបង្កើនចំនួនជើងហោះហើរត្រង់ជាដើម ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ៕
...
ដោយ ៖ សិលា