ខេត្តស្វាយរៀង: មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ខណៈមេឃភ្លៀងរលឹម ស្រិចៗស្រាប់តែមានផ្គរន្ទះបាញ់មួយគ្រាប់លឹ សូផាំង បណ្ដាលអោយសត្វគោដែលស៊ីស្មៅ នៅព្រៃដើមប្រេងខ្យល់ ងាប់រណូករណែលចំនួន៥ក្បាល សំណាងមិនមានមនុស្សរងគ្រោះថ្នាក់នៅក្រុងបាវិត។
ហេតុការណ៍នេះបានកើតឡើង នៅវេលាល្ងាចនៅថ្ងទី៤ ខែវិច្ឆិកាឆ្នាំ២០២៤ នៅព្រៃប្រេងខ្យល់ ស្ថិតនៅភូមិច្រលាវសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។
យោងតាម អាជ្ញាធរមូលដ្ឋានបានអោយដឹងថាមានប្រជាពលរដ្ឋ បានរាយកាណ៍មកថា មានសត្វគោងាប់ ចំនួន៥ក្បាល(រន្ទះបាញ់)ស្លាប់នៅព្រៃប្រេងខ្យល់ស្ថិតនៅភូមិច្រលាវ សង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។
ក្រោយពីបានទទួលពត៌មានកំលាំងប៉ុស្តិ៍នគបាលរដ្ឋាលបាវិតបានចុះមកដល់កន្លែងកើតហេតុ ហើយបានរាយកាណ៏ជូនលោកចៅសង្កាត់បាវិតព្រមទាំងលោមេភូមិទាំ៥ភូមិនៅក្នុងសង្កាត់បាវិតសូមអោយប្រកាសនឹងសួរ រកម្ចាស់គោរបស់ខ្លួន។
ប្រភពបន្តថា តែរហូតដល់ម៉ោង១រសៀលថ្ងៃខែឆ្នាំដដែលពុំឃើញមានប្រជាពលរដ្ឋណាមកមើលថាជាគោរបស់ខ្លួនទាល់តែសោះ។
បច្ចុប្បន្នសត្វគោទាំង៥ក្បាលត្រូវបានដឹកយកទៅអធិកាដ្ឋាននគបាលក្រុងបាវិតដើម្បីស្វែងរកម្ចាស់បន្តទៀត។
អាជ្ញាធរក្រុងបាវិត បានធ្វើការដាស់តឿនដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នារដូវវស្សាចូលមកដល់ក្នុងសូមអោយប្រជាពលរដ្ឋនៅពេលមានភ្លៀងត្រូវមានការប្រុងប្រយ័ត្នដោយ បិទទូរស័ព្ទ ទូរទស្សន៍ វិទ្យុ ពេលមានភ្លៀងខ្យល់ខ្លាំងៗត្រូវទីទួលសុវត្ថិភាព ត្រូវចេះណែនាំកូនចៅកុំឲ្យលេងទីវាលពេលមេឃភ្លៀងព្រោះអាចគ្រោះថ្នាក់ដោយប្រការណាមួយពីគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ផ្គររន្ទះ ជាដើម៕
ដោយ៖ សុថាន