ភ្នំពេញ ៖ អ្នកមិនអាចប្រាកដថា អ្នកមានជំងឺរបេងសារឡើងវិញម្តងទៀតនោះទេ។ ដូច្នេះបើមានការសង្ស័យ គឺត្រូវស្រាវជ្រាវរកមេរោគនេះឡើងវិញជាមុនសិន ព្រោះភាគច្រើនបណ្តាលមកពីមូលហេតុដទៃទៀត។
ក្រៅពីការលាប់ឡើងវិញនៃជំងឺរបេង នៅមានមូលហេតុ៤ផ្សេងទៀតដែលតែងជួបញឹកញាប់ ចំពោះអ្នកដែល មានអាការៈក្អករុំារ៉ៃ និងធ្លាប់កើតរបេងម្តងហើយ :
១- ការរីកនៃទងសួត (bronchiectasis),
២- ការបង្ករោគដោយបាក់តេរីលើស្លាកស្នាមរបេងចាស់ (TB sequelae infection)
៣- ការបង្ករោគដោយមេរោគផ្សិតលើស្លាកស្នាមរបេង (aspergilloma)
៤- មហារីកសួត
ដូច្នេះបើលោកអ្នកមានអាការៈក្អករយៈពេលយូរ រឺមានរោគសញ្ញាដូចកាលដែលធ្លាប់កើតរបេងពីមុនក៏ដោយ សូមអញ្ជើញមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស អោយបានត្រឹមត្រូវ មុននឹងសំរេចចិត្តលេបថ្នាំរបេងម្តងទៀត ៕
...
ដោយ ៖ សិលា