ភាពយន្តភាគខ្មែរលេចធ្លោរ៦រឿងមកពី៥ផលិតកម្មនឹងចាក់បញ្ចាំងនៅ PNN

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់មានខ្សែភាពយន្តភាគខ្មែរដែលមានគុណភាពល្អប្រមាណ ៦រឿងស្ថិតក្រោមការផលិតពីផលិតកម្ម៥ នឹងត្រូវដាក់បញ្ចាំងជាផ្លូវការលើកញ្ចក់ទូរទស្សន៍ PNN ក្នុងពេលឆាប់ៗនេះ។ ការដាក់បញ្ចាំងខ្សែភាពយន្តខ្មែរត្រូវបគេរំពឹងថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនហើយវាក៏ជាឱកាសពង្រឹងនិងពង្រីកលទ្ធភាពក្នុងការផលិតខ្សែភាពយន្តខ្មែរផ្គត់ផ្គង់លើទីផ្សារផងដែរ។

ខ្សែភាពយន្តខ្មែរទាំង ៦រឿងនោះមានដូចជារឿង «សង្គ្រាមបេះដូង» រឿង «ម្ទេសហិលប៉ះអំបិលប្រៃ» រឿង «ភក្កីស្នេហ៍ទ្វេភព» រឿង «កែវភ្នែក» រឿង «បំភ្លេចមិនបាន» និងរឿង «មន្តស្នេហ៍ក្រមុំបាយឆា» ដែលជាការផលិតរបស់ផលិតកម្មនាំមុខ៥ នៅកម្ពុជាមានដូចជាផលិតកម្ម LD Picture, ផលិតកម្ម មហាហង្ស, ផលិតកម្ម FCI, ផលិតកម្មខ្មែរមេគង្គ និងផលិតកម្ម Admusic។

ការប្រកាននេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នេះ នៅក្នុងកម្មវិធីសន្និសីទសម្ពោធភាពយន្តខ្មែររបស់ភីអិនអិន នៅក្នុងបរិវេនសណ្ឋាគាភ្នំពេញក្រោមវត្តមានផលិតករ និងតារាសម្តែងក្មេងចាស់ប្រុសស្រីល្បីឈ្មោះជាច្រើនរូបចូលរួមផងដែរ។

នាយកគ្រប់គ្រងទូរទស្សន៍ PNN លោក Glen Felgate បាននិយាយថា យើងបានចំណាយពេលវេលា និងកិច្ចខិតខំប្រឹងប្រែងយ៉ាងច្រើនក្នុងការជ្រើសរើសភាពយន្តខ្មែរដែលល្អបំផុតសម្រាប់អ្នកទស្សនា។ លោកថា ស្ថានីយទូរទស្សន៍ មានទំនុកចិត្តថា ទស្សនិកជននឹងពេញចិត្តសាច់រឿងទាំងនេះ គុណភាពនៃការផលិត និងការសម្តែងរបស់តួអង្គនីមួយៗនៅក្នុងសាច់រឿង។

លោករំពឹងដែរថា តាមរយៈខ្សែភាពយន្តទាំងនេះ PNN នឹងទទួលបានការគាំទ្រពីទស្សនិកជនកាន់តែច្រើន ហើយភាពយន្តទាំងនេះនឹងបង្ហាញលើកញ្ចក់ទូរទស្សន៍ PNN គឺជាផ្នែកមួយក្នុងការបង្ហាញពីវប្បធម៌ប្រពៃណី ក៏ដូចជាជីវិតក្នុងសម័យបច្ចុប្បន្ន។ លោកថា កន្លងមកស្ថានីយបានប្តេជ្ញាចិត្តក្នុងការផលិតខ្សែភាពយន្តភាគក្នុងស្រុកឲ្យបានច្រើនជាងមួយម៉ោងដើម្បីចាក់ផ្សាយ ដែលជាមធ្យម PNN ចំណាយប្រមាណ៨ពាន់ដុល្លារក្នុងមួយម៉ោងនៃភាពយន្តភាគ។ លោកថា ខ្សែភាពយន្តខ្មែររឿង «សង្គ្រាមបេះដូង» របស់ផលិតកម្មខ្មែរមេគង្គ នឹងត្រូវចាក់បញ្ចាំងជាផ្លូវការលើកដំបូងចាប់ពីរាត្រីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ ដែលបន្ទាប់មកគឺរឿង «ម្ទេសហិរប៉ះអំបិលប្រៃ» របស់ផលិតកម្ម LD Picture។

អគ្គនាយកផលិតកម្ម LD Picture លោក លៀក លីដា  បានថ្លែងពីអារម្មណ៍សប្បាយចិត្តគ្រាដែលស្ថានីយទូរទស្សន៍ PNN បានសម្រេចចិត្តបោះទុនផលិតខ្សែភាពយន្តភាគសម្រាប់ចាក់បញ្ចាំងលើកកញ្ចក់ទូរទស្សន៍។ លោកថា ខ្សែភាពយន្តពីររបសលោកនឹងត្រូវចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះគឺរឿងរឿង «ម្ទេសហិលប៉ះអំបិលប្រៃ» និងរឿង «មន្តស្នេហ៍ក្រមុំបាយឆា» ដែលសុទ្ធសឹងជារឿងដែលសម្រិតសម្រាំងទាំងគុណភាពខ្ពស់ជាខ្សែភាពយន្តកន្លងមក។

លោកបន្តថា ការសម្រិតសម្រាំងនេះគឺជាអ្វីដែលផលិតកម្មលោកចង់បានហើយស្របពេលដែលស្ថានីយទូទស្សន៍ PNN បានចំណាយទុនខ្ពស់ជាងបណ្តាស្ថានីយផ្សេងៗ ដែលលោករំពឹងថាខ្សែភាពយន្តទាំងនេះមិនចាញ់ខ្សែភាពយន្តប្រទេសជិតខាងឡើយ៕

IMG_6462 IMG_6479 IMG_6363 IMG_6364 IMG_6373 IMG_6388 IMG_6395 IMG_6429 IMG_6433 IMG_6451

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print