ខេត្តស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៍គួឱ្យរន្ធត់ បណ្ដាលឱ្យបុរសជា និវត្តន៍ជនម្នាក់ជិះម៉ូតូបត់ឆ្វេងឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តកុងតឺន័របុកស្លាប់នៅក្រុងបាវិត។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា បុរសដែលស្លាប់មានឈ្មោះកែវ ចេន អាយុ៦២ឆ្នាំ មុខរបរនិវត្តន៍ជន មានទីលំនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀងបើកម៉ូតូម៉ាក ហុងដាសង់C១២៥ ពណ៌ ខ្មៅ ស្លាកលេខស្វាយរៀង១C-២២២៣ខូចខាតយ៉ាងដំណំ។
ប្រភពបន្តថាហេតុការណ៍នេះបានកើតឡើង ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២៤វេលាម៉ោង៨ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៥៨-១៥៩ស្ថិតក្នុងភូមិត្រពាំង ផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។
តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់ជានិវត្តន៍ជន បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសង់C១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១C-២២២៣ដោយធ្វើដំណើរ
នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៥៨-១៥៩ក្នុងទិសដៅពីលិចមកកើតហើយបានបត់ឆ្វេងខ្វះប្រុងប្រយត្ន័ ស្រាប់តែមាន រថយន្ត០១គ្រឿងប្រភេទកុងតឺន័រពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3C-9692 បើកដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណក្នុងទិសដៅស្របគ្នាជាន់ហ្វ្រាំងមិនទាន់ក៏បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតែម្ដង។
ក្រោយកើតហេតុដោយឃើញសភាពការណ៍មិនស្រួលអ្នកបើកបបានចុះពីលើរថយន្តរត់គេចខ្លួនភ្លាមៗ។
ក្រោយមក សាកសពសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតិនិងប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
រីឯវត្ថុតាង ម៉ូតូនិងរថយន្តសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីចាត់ការបន្តតាមច្បាប់។
សមត្ថកិច្ច បញ្ជាក់ថាមូលហេតុដោយសាតែ ម៉ូតូ ពាក់ស្លាកលេខស្វាយរៀង 1C -2223បត់ឆ្វេង ឆ្លងផ្លូវចូលពាក់កណ្ដាលរថយន្តបណ្ដាលឱ្យស្លាប់គួរឱ្យសង្វេគ៕
ដោយ៖ សុថាន