យុវជនម្នាក់ជិះលឿនពេកជ្រុលទៅបុករថយន្ដកំពុងបត់ឆ្លងផ្លូវចំពីចំហៀងទ្វារបណ្ដាលឱ្យរងរបួសជើងធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្ដីម្នាក់បើករថយន្ដឡង់គ្រីស័របត់ឆ្លងផ្លូវត្រូវយុវជនម្នាក់ជិះម៉ូតូហុងដាឌ្រីម​មកបុកចំទ្វាររថយន្ដបណ្ដាលឱ្យដួលម៉ូតូគាបជើងរងរបួសធ្ងន់ ចំណែករថយន្ដរងការខូចខាតផ្នែកចំហៀងទ្វារ ដែលករណីនេះបានកើតឡេីងកាលពីវេលាម៉ោង ១០ និង១០នាទីព្រឹក ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ៥៩៨ កែងនឹងផ្លូវបេតុង ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា​ មុនពេលកើតហេតុ មានរថយន្ដស៊េរីទំនើបមួយគ្រឿងម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BP. 8765 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនមធ្យម លុះធ្វើដំណើរមកដល់ចំណុចកើតហេតុក៍បានបើករថយន្ដបត់ឆ្លងផ្លូវទៅឆ្វេងបានពាក់កណ្ដាលផ្លូវ ក៏មានយុវជនម្នាក់ជិះម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1IA-1375 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ក្នុងទិសដៅបញ្រ្ចាសទិសគ្នាពីត្បូងទៅជើងក្នុងល្បឿនលឿនពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៍បានចាប់ហ្វ្រ័ងដែរតែមិនជាប់ព្រោះជិះម៉ូតូលឿនពេក ក៏ទៅបុករថយន្ដដែលកំពុងឆ្លងផ្លូវចំពីចំហៀងខាងស្ដាំទ្វារពេញទំហឹងបណ្ដាលឱ្យខាងភាគីម៉ូតូដួលគាបជើងខាងឆ្វេងរងរបួសធ្ងន់ ។ ភ្លាមនោះខាងភាគីរថយន្ដបានទាក់ទងខាងគ្រួសារដើម្បីមកដោះស្រាយជំនួស ។ចំណែកជនរងគ្រោះត្រូវបានខាងសាច់ញាតិលើកដាក់ម៉ូតូកង់បីដើម្បីដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

...

ក្រោយពេលកើតហេតុសមត្ថកិច្ចបានអោយភាគីតំណាងទាំង២ធ្វើការដោះស្រាយគ្នាមួយសន្ទុះ ដោយភាគីទាំង២ដោះស្រាយគ្នាមិនត្រូវគ្នាក៍បានទាក់ទងខាងសមត្ថកិច្ចជំនាញចរាចរណ៍មកធ្វើការវាស់វែងយករថយន្តនិងម៉ូតូខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print