លោក Netanyahu ដកតំណែងរដ្ឋមន្ត្រីការពារជាតិ ធ្វើឲ្យពលរដ្ឋអុីស្រាអែលទាំងអស់ភ្ញាក់ផ្អើល​

ចែករំលែក៖

កាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបណ្តេញរដ្ឋមន្ត្រីការពារជាតិ Yoav Gallant ពីបទ “លុបបំបាត់ការជឿទុកចិត្ត” និងបានតែងតាំងរដ្ឋមន្ត្រីការបរទេស Katz ឱ្យកាន់តំណែង។

ក្រុមអ្នករិះគន់បានចោទប្រកាន់លោក Netanyahu ថាបានយកផលប្រយោជន៍នយោបាយមុនសន្តិសុខជាតិ នៅពេលដែលអ៊ីស្រាអែលកំពុងរៀបចំដើម្បីប្រឈមមុខនឹងការឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសដែលកងកម្លាំងរបស់ប្រទេសនេះបានធ្វើនាពេលបច្ចុប្បន្ននេះសំដៅទៅលើសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។
ប៉ូលីសបាននិយាយថា បន្ទាប់ពីលោក Gallant ត្រូវបានបណ្តេញចេញ ក្រុមបាតុករក្នុងប្រទេសអ៊ីស្រាអែលបានដើរតាមផ្លូវ បិទផ្លូវហាយវេ និងដុតភ្លើងនៅលើផ្លូវ។
លោក Netanyahu បានតែងតាំងលោក Gideon Saar ឲ្យក្លាយជារដ្ឋមន្ត្រីការបរទេសថ្មីជំនួសលោក Israel Katz។ លោក Gallant និងលោក Netanyahu ទាំងពីរជាសមាជិកនៃគណបក្សស្តាំនិយម Likud ហើយមានការខ្វែងគំនិតគ្នាជាច្រើនក្នុងពេលថ្មីៗនេះ ជុំវិញគោលដៅនៃសង្រ្គាមប្រឆាំងនឹងអង្គការ Hamas ដែលបានអូសបន្លាយរយៈពេល 13 ខែនៅហ្គាហ្សា។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តបណ្តេញលោក Gallant ត្រូវបានធ្វើឡើងនៅពេលវេលាដែលមិននឹកស្មានដល់ ខណៈដែលសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកកំពុងរៀបចំការបោះឆ្នោតប្រធានាធិបតី។
យុទ្ធនាការរបស់អ៊ីស្រាអែលនៅហ្គាហ្សា និងលីបង់បានឈានចូលដំណាក់កាលថ្មីមួយបន្ទាប់ពីការបំផ្លិចបំផ្លាញ សម្លាប់ មេបញ្ជាការជាន់ខ្ពស់នៃក្រុមហាម៉ាស់ និងហេសបូឡា។
លោក Netanyahu បាននិយាយថា លោក Gallant បានធ្វើសេចក្តីថ្លែងការណ៍មួយ “ដែលផ្ទុយនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាល និងការសម្រេចចិត្តរបស់គណៈកម្មាធិការសង្រ្គាម”។ លោក Gallant បានឆ្លើយតបថា “សន្តិសុខនៃរដ្ឋអ៊ីស្រាអែលមាន ហើយនឹងបន្តជាបេសកកម្មពេញមួយជីវិតរបស់ខ្ញុំ”៕

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print