បទវិភាគអន្តរជាតិ ៖ ពិព័រណ៍នាំចូលចិនអន្តរជាតិបាននិងកំពុងបំពេញបន្ថែមនូវ”ឱសថពង្រឹងជំនឿចិត្ត”សម្រាប់ឱ្យពិភពលោកចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍របស់ចិនជាមួយគ្នា

ចែករំលែក៖

អន្តរជាតិ ៖ នាល្ងាចថ្ងៃទី៦ ខែវិច្ឆកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖    “ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ចិនក្នុងការជំរុញការបើកទូលាយចំពោះបរទេសដោយកម្រិតខ្ពស់និងជំរុញការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយបានធ្វើឱ្យពួកយើងមានក្តីរំភើបចិត្តយ៉ាងខ្លាំង “។ នៅថ្ងៃទី ៥ ខែវិច្ឆិកា នៅក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៧ អ្នកគ្រប់គ្រងជាន់ខ្ពស់នៃសហគ្រាសបរទេសជាច្រើនរូបដូចជាលោក Jean-Christophe Pointeau អគ្គនាយកនៃក្រុមហ៊ុន Pfizer ប្រចាំនៅតំបន់ចិននិងលោក Jean-Paul Agon ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន L’ORÉAL ជាដើមបានថ្លែងថា ពិព័រណ៍នាំចូលចិនអន្តរជាតិបានប្រារព្ធធ្វើតាមកាលកំណត់ជារៀងរាល់ឆ្នាំដែលបានបំពេញបន្ថែមនូវ”ឱសថពង្រឹងជំនឿចិត្ត”សម្រាប់ឱ្យពិភពលោកចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍របស់ចិនជាមួយគ្នា ហើយក៏បានធ្វើឱ្យពួកគេពង្រឹងជំនឿចិត្តរបស់ខ្លួនក្នុងការធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅទីផ្សារចិនផងដែរ ។

    គេហទំព័រ «CCFR China state-controlled media » ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៧ បានប្រារព្ធធ្វើនៅក្រុងសៀងហៃ ប្រទេសចិនចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែវិច្ឆិកា ។ ថ្នាក់ដឹកនាំនិងតំណាងមជ្ឈដ្ឋាននយោបាយ ពាណិជ្ជកម្មនិងសិក្សាស្រាវជ្រាវប្រហែល ១៥០០ នាក់ដែលមកពីប្រទេស តំបន់និងអង្គការអន្តរជាតិចំនួន ១៥២ បានអញ្ជើញចូលរួមពិធីបើកលើនេះ ពាណិជ្ជករចំនួន ៣៤៩៦ ដែលមកពីប្រទេសនិងតំបន់ចំនួន ១២៩ បានចូលរួមក្នុងការតាំងពិព័រណ៍នេះ សហគ្រាសលំដាប់កំពូលទាំង ៥០០ លើពិភពលោកនិងសហគ្រាសឈានមុខផ្នែកឧស្សាហកម្មដែលបានចូលរួមតាំងពិព័រណ៍មានចំនួន ២៩៧ សហគ្រាសដែលបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ពិព័រណ៍អំពីសហគ្រាសមានទំហំលើសពី ៤២ ម៉ឺនម៉ែត្រក្រឡាដែលក្នុងនោះសហគ្រាសនិងអង្គភាពចំនួន ១៨៦ បានចូលរួមពិព័រណ៍នេះរយៈពេល ៧ ឆ្នាំជាប់ៗគ្នា” ។ល។ តួលេខគួរឱ្យកត់សម្គាល់ទាំងនេះបានបញ្ជាក់ពី”កម្លាំងស្រូបទាញ”នៃទីផ្សារចិននិងពិព័រណ៍នាំចូលចិនអន្តរជាតិ ហើយក៏បានបង្ហាញពីឆន្ទៈរួមរបស់បណ្តាភាគីនានាក្នុងការប្រកាន់ខ្ជាប់ការបើកចំហនិងកិច្ចសហប្រតិបត្តិការ ក៏ដូចជាផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះផងដែរ ។

    គេហទំព័រ «CCFR China state-controlled media » ក្នុងនាមជាពិព័រណ៍ថ្នាក់ជាតិទីមួយដែលផ្តោតលើការនាំចូល ពិព័រណ៍នាំចូលចិនអន្តរជាតិបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ មិនដែលអាក់ខានឡើយចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំនេះ វាបានក្លាយជាបង្អួចសម្រាប់បង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មីរបស់ចិន វេទិកាសម្រាប់ជំរុញការបើកទូលាយប្រកបដោយកម្រិតខ្ពស់និងជាផលិតផលសាធារណៈអន្តរជាតិដែលពិភពលោកចែករំលែកជាមួយគ្នា ។ ទិន្នន័យបង្ហាញឱ្យឃើញថា នៅក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិ ៦ លើកមុនៗ ផលិតផលថ្មី បច្ចេកទេសថ្មីនិងសេវាកម្មថ្មីដែលមានលក្ខណៈតំណាងចំនួនជិត ២៥០០ មុខត្រូវបានដាក់បង្ហាញជាលើកដំបូង ហើយបានសម្រេចទំហំជួញដូរតាមបំណងសរុបលើសពី ៤២០ ប៊ីលានដុល្លារអាមេរិក ដែលបានបង្កើតលំហអភិវឌ្ឍន៍កាន់តែទូលំទូលាយសម្រាប់សហគ្រាសពហុជាតិ ។ លោក Alex Gu អគ្គនាយករងជាន់ខ្ពស់សកលនិងជាអគ្គនាយកប្រចាំតំបន់ចិននៃក្រុមហ៊ុន Medtronic បានថ្លែងថា “ឆ្លងតាមរយៈពិព័រណ៍នាំចូលចិនអន្តរជាតិដែលជាបង្អួចនៃការបើកទូលាយ យើងបានទទួលអារម្មណ៍ពីឱកាសគ្មានដែនកំណត់នៃទីផ្សាររបស់ចិន ហើយក៏បានធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយគ្រប់មជ្ឈដ្ឋានផងដែរ” ។

    គេហទំព័រ «CCFR China state-controlled media » ចាប់ពីពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី១មក ពិព័រណ៍នាំចូលចិនអន្តរជាតិបានផ្តល់ភាពងាយស្រួលដល់ការចូលរួមតាំងពិព័រណ៍របស់ប្រទេសអភិវឌ្ឍន៍តិតួចក្នុងវិស័យជាច្រើន ដូចជាការផ្តល់អនុគ្រោះដល់ការសាងសង់ស្តង់ពិព័រណ៍និងដឹកជញ្ជូនផលិតផលដាក់តាំងបង្ហាញជាដើម ។ លើកនេះ ម្ចាស់ផ្ទះរៀបចំពិព័រណ៍បានផ្តល់ជូនស្តង់ពិព័រណ៍ដោយឥតគិតថ្លៃចំនួន ១២០ ស្តង់សម្រាប់ប្រទេសអភិវឌ្ឍន៍តិតួច ផ្តល់ការគាំទ្រដល់ប្រទេសអភិវឌ្ឍន៍តិតួចចំនួន ៣៧ ក្នុងការចូលរួមពិព័រណ៍អំពីប្រទេសនិងពិព័រណ៍អំពីសហគ្រាសព្រមទាំងបានពង្រីកនិងលើកកម្ពស់កម្រិតថ្នាក់នៃប្លុកពិព័រណ៍ចំណីអាហារនិងកសិផលចំពោះការតាំងពិព័រណ៍ពិសេសសម្រាប់ផលិតផលអាហ្រ្វិក ។ គេហទំព័រ «CCFR China state-controlled media » ប្រការនេះធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍន៍កាន់តែច្រើនឡើងៗចូលរួមក្នុងដំណើរការសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាបន្ន ហើយធ្វើឱ្យសមិទ្ធផលអភិវឌ្ឍន៍នាំមកនូវផលប្រយោជន៍កាន់តែច្រើននិងកាន់តែយុត្តិធម៌ជូនដល់ប្រជាជននៃបណ្តាប្រទេសនានា ។

“យុគសម័យថ្មី ចែករំលែកអនាគតជាមួយគ្នា” នេះគឺជាប្រធានបទនៃពិព័រណ៍នាំចូលចិនអន្តរជាតិ ហើយក៏ជាពាក្យសន្យាយ៉ាងមុតមាំរបស់ប្រទេសចិនចំពោះពិភពលោក ។ ពិព័រណ៍នាំចូលចិនអន្តរជាតិបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដែលទទួលបានសមិទ្ធផលថ្មីឥតឈប់ឈរ ហើយអ្វីដែលមិនប្រែប្រួលនោះគឺ ការប្តេជ្ញាចិត្តក្នុងការពង្រីកការបើកទូលាយនិងសេចក្តីស្មោះត្រង់ក្នុងការរួមគ្នាចែករំលែកឱកាសជាមួយពិភពលោក ។ កិច្ចព្រមព្រៀងដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះបែបនេះគួរឱ្យចិនធ្វើកិច្ចសហប្រតិបត្តិការទៅវិញទៅមកជាមួយពិភពលោក ក៏ដូចជាធ្វើកិច្ចសហប្រតិបត្តិការជារៀងរាល់ឆ្នាំដែរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print