កីឡាករកម្ពុជា៧នាក់ទៅចូលរួមប្រកួតព្រឹត្តិការណ៍ ASIA Cross Country Rally 2016 ពីថៃមកកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សហព័ន្ធកីឡាប្រណាំងយាន យន្ដកម្ពុជាបានបញ្ជូនកីឡាកររបស់ខ្លួន៧នាក់ ក្នុងនោះមានម៉ូតូ២ក្រុមនិងរថយន្ត១ក្រុមទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ASIA Cross Country Rally 2016 ដោយ ចេញដំណើរពីប្រទេសថៃ ក្នុងរយៈចម្ងាយ ប្រមាណជាង ២.០០០គីឡូម៉ែត្រសំដៅ មកក្រុងសៀមរាប ។

នេះបើយោងតាម ប្រសាសន៍របស់លោក ហូ សិទ្ធិគុណ អនុ ប្រធានសហព័ន្ធកីឡាប្រណាំងយានយន្តកម្ពុជាដែលបានលើកឡើងក្នុងសន្និសីទសារព័ត៌មានកាលពីថៃ្ងទី៩ ខែសីហា ឆ្នាំ ២០១៦កន្លងទៅ ។

លោក ហូ សិទ្ធិគុណ បញ្ជាក់ទៀតថា នេះជាការប្រណាំងរថយន្តឆ្លងកាត់ឧបស័គ្គដែលចេញដំណើរពីតំបន់មាត់សមុទ្រប៉ាតាយ៉ាប្រទេសថៃមកបញ្ចប់នៅក្រុងសៀមរាប ខេត្តសៀមរាប ប្រទេសកម្ពុជា ហើយ ព្រឹត្តិការណ៍នេះចាប់ផ្ដើមពីថ្ងៃទី១៣ដល់ ១៩ ខែសីហា ឆ្នាំ២០១៦។ ក្នុងនោះកម្ពុជា បានបញ្ជូនកីឡាករប្រណាំងរថយន្ដ១ក្រុមនិងម៉ូតូប្រណាំងចំនួន២ក្រុម។ នេះគឺជាលើកទី៤សម្រាប់កម្ពុជាដែលបានបញ្ជូន កីឡាកររបស់ខ្លួនទៅចូលរួមក្នុងព្រឹត្តិការណ៍ នេះដោយកាលពីឆ្នាំ២០១៤កម្ពុជាធ្វើបានល្អណាស់ ។ សម្រាប់ការប្រណាំងលើកនេះមានចម្ងាយផ្លូវប្រមាណ២.៤០០គីឡូម៉ែត្រ ក្នុងនោះផ្លូវប្រមាណជា៨៤០គីឡូម៉ែត្រជាផ្លូវមានឧបសគ្គ ។

លោកបានបញ្ជាក់ថា រថយន្ដនិងម៉ូតូ ប្រណាំងមិនបានកំណត់ពីទំហំស៊ីឡាំងឡើយ តែរថយន្ដមាន៤ប្រភេទ គឺប្រភេទកែច្នៃ ប្រភេទប្រើសាំងដែលប្រើលេខដៃឬប្រើលេខអូតូម៉ាទិកក៏បានប្រភេទរថយន្ដប្រើម៉ាហ្សូ៊ត និង ប្រភេទរថយន្ដអេឡិចត្រូនិក។ ការចេញដំណើរចាប់ផ្ដើមពីថ្ងៃទី១៤ ខែ សីហាឆ្ពោះមកខេត្តចន្ទបូរី ប្រទេសថៃ និងចូលមកកម្ពុជាតាមមាត់ច្រកទ្វារខេត្តកោះកុងហើយបន្តដំណើរមកខេត្តព្រះសីហនុ ទើបធ្វើដំណើរទៅកាន់រាជធានីភ្នំពេញនិង បន្តដំណើរទៅកាន់ខេត្តសៀមរាបដែល នៅទីនោះប្រណាំង២ថ្ងៃទៀតទើបបញ្ចប់។

ចំនួនរថយន្ដដែលចូលរួមប្រណាំងមានចំនួន២៤គ្រឿង និងម៉ូតូ៤៥គ្រឿង។ ចំពោះ កីឡាករដែលចូលរួមមាន កម្ពុជា ថៃ ឥណ្ឌូនេស៊ី សិង្ហបុរី ឥណ្ឌា កូរ៉េ ស្វីស ជប៉ុន និងចិនតៃប៉ិ ។

នេះជាការប្រណាំងលើកទី២១ហើយ ឯកម្ពុជាទើបតែបានចូលរួមចំនួន៤ដង ប៉ុណ្ណោះក្បូនរថយន្ដនិងម៉ូតូគឺផ្ដល់ចំណាត់ថ្នាក់ដល់ពីលេខ១ដល់លេខ៦ តែអ្នកដែលមកដល់ទីទាំងអស់សុទ្ធតែបានមេដាយ រីឯអ្នកមកមិនដល់ទីព្រ័ត្រមិនទទួលបាន មេដាយឡើយ៕

photo798693325706209377 photo798693325706209378

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print