រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ប្រតិភូសាកលវិទ្យាល័យ Tsinghua នៃសាធារណរដ្ឋប្រជាមានិតចិន

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូចិន ដឹកនាំដោយសាស្ត្រាចារ្យ LI Luming សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ Tsinghua នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសជំនួបនេះ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ Tsinghua បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពសកម្មរបស់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យ Tsinghua ទាំងក្នុងការ សិក្សា និងការចែករំលែកអំពីវប្បធម៌ខ្មែរ។ សាកលវិទ្យាធិការ ក៏បានបង្ហាញនូវការយកចិត្តទុកដាក់ក្នុងការ បង្កើតកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពិសេសការបង្កើតកម្មវិធីបណ្តុះបណ្តាលរួមគ្នា និងការផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជា ដោយបច្ចុប្បន្ននេះ និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យ Tsinghua មានចំនួន ១៧នាក់ ក្នុងនោះ និស្សិតថ្នាក់ក្រោយឧត្តមសិក្សាមានចំនួន ១៤នាក់។

ជាការឆ្លើយតបបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាកលវិទ្យាល័យ Tsinghua ដែលតែងតែយកចិត្តទុកដាក់ លើការបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា និងសូមឱ្យសាកលវិទ្យាល័យ Tsinghua ពិនិត្យលទ្ធភាពបន្ថែមទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើកម្មវិធីបណ្តុះបណ្តាលថ្នាក់ក្រោយឧត្តមសិក្សារួមគ្នាជាមួយគ្រឹះស្ថានឧត្តមសិក្សាសាធារណៈដែលមានភាពលេចធ្លោនៅកម្ពុជា និងផ្តល់អាហារូបករណ៍ដើម្បីឱ្យនិស្សិតកម្ពុជាកាន់តែច្រើនមានឱកាសទៅសិក្សានៅសាកលវិទ្យាល័យ Tsinghua នៃសាធារណរដ្ឋប្រជាមានិតចិន។

...

សារជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និង កីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវកិច្ចស្វាគមន៍ និងចូលរួមសហការគាំទ្រសម្រប សម្រួលនូវរាល់គំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការនានាលើវិស័យអប់រំ ក្នុងគោលដៅជំរុញនូវការអភិវឌ្ឍន៍ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ២០៣០ និង២០៥០៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print