ភ្នំពេញ ៖ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ ឃាត់ខ្លួនជនសង្ស័យ២នាក់ជាក់ស្តែងពីបទលួចមានស្ថានទម្ងន់ទោស ដោយសារការគាស់ទម្លុះទម្លាយ (គាស់ផ្ទះយកសម្ភារ) កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិគ្រឹះលេ
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ នួន សីហា ហៅសី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅដីឡូតិ៍គ្មានលេខ ផ្លូវលេខ៣៣៧ កែងផ្លូវលេខ៥២៨ សង្កាត់បឹង កក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងទី២-ឈ្មោះ ឌី ចំរើន ហៅង៉ោល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅដីឡូតិ៍គ្មានលេខ ផ្លូវលេខ៣៣៧ កែងផ្លូវលេខ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពបន្តថា វត្ថុតាងដែលបានចាប់យករួមមាន ក្បាលផ្កាឈូកចំនួន៣, ក្បាលរ៉ូប៊ីណេទឹកចំនួន០៣, ក្បាលកទីបឡាបូចំនួន០២, ដៃទ្វារប្រអប់ចំនួន០២, កន្ទុយម៉ាស៊ីនត្រជាក់ម៉ាក Sharp មួយគ្រឿង, ពូថៅដងឈើ០១, កូនកាំបិតចុងស្រួច០១ និងកាធុនទឹក០១ ពណ៌ក្រហម ។
ប្រភពបន្តទៀតថា នៅមុនពេលកើតហេតុគឺភូមិគ្រឹះខាងលើបានចាក់សោរដោយគ្មានអ្នកនៅយាមទេ ហើយនៅវេលាម៉ោងប្រហែល១២និង៣០នាទីក្រុមជនសង្ស័យបានចូលទៅក្នុងភូមិគ្រឹះខាងលើដោយបានធ្វើសកម្មភាពគាស់យកក្បាលរ៉ូប៊ីណេទឹក និងម៉ាស៊ីនត្រជាក់ ពេលដែលក្រុមជនសង្ស័យកំពុងធ្វើ
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់
ដោយ៖ ស ដារ៉ា