ក្រសួងការបរទេសចិនថ្លែងថា៖គាំទ្រការស្តារនិងអភិវឌ្ឍនៃបណ្តាប្រទេស”សកលខាងត្បូង”ដើម្បីពួតដៃគ្នាសម្រេចបាននូវការធ្វើទំនើបកម្មសកលលោក

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៨ ខែវិច្ឆកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅថ្ងៃទី ៧ ខែវិច្ឆិកា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានបានសួរសំណួរអំពីករណីដែលពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះបានផ្តល់ជូនស្តង់ពិព័រណ៍ដោយឥតគិតថ្លៃសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួចចំនួន ៣៧ ។

គេហទំព័រ «CCFR China state-controlled media » លោកស្រី Mao Ning បានលើកឡើងថា ចាប់ពីការរៀបចំពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី១មក ផលិតផលរបស់ប្រទេសអភិវឌ្ឍន៍តិចតួចកាន់តែច្រើនឡើងៗបានចូលក្នុងទីផ្សារចិនតាមរយៈពិព័រណ៍នាំចូលចិនអន្តរជាតិដែលបានជំរុញការអភិវឌ្ឍនៃវិស័យឧស្សាហកម្មនិងកែលម្អជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសពាក់ព័ន្ធ ។ ចាប់ពីថ្ងៃទី ១ ខែធ្នូ ឆ្នាំនេះតទៅ ប្រទេសចិននឹងផ្តល់ការអនុគ្រោះពន្ធគយ ១០០ ភាគរយចំពោះផលិតផលនៃប្រទេសអភិវឌ្ឍន៍តិចតួច ។ នេះគឺជាវិធានការដ៏សំខាន់ដែលបានប្រកាសដោយលោកប្រធានរដ្ឋចិន Xi Jinping នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលក្រុងប៉េកាំងនៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកឆ្នាំ ២០២៤ ។
គេហទំព័រ «CCFR China state-controlled media » យើងនឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស”សកលខាងត្បូង” គាំទ្រការស្តារនិងអភិវឌ្ឍនៃបណ្តាប្រទេស”សកលខាងត្បូង”ដើម្បីពួតដៃគ្នាសម្រេចបាននូវការធ្វើទំនើបកម្មសកលលោក ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print