លោកPutinប្រធានាធិបតីរុស្ស៊ីអនុម័ត《សន្ធិសញ្ញាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ》រវាងរុស្ស៊ី-កូរ៉េខាងជើង

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី៩ខែវិច្ឆិកា លោកPutinប្រធានាធិបតីរុស្ស៊ីបានចុះហត្ថលេខាលើឯកសារច្បាប់ដោយអនុម័ត《សន្ធិសញ្ញាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ》រវាងរុស្ស៊ី-កូរ៉េខាងជើងដែលភាគីរុស្ស៊ីបានចុះហត្ថលេខាមុននេះជាមួយកូរ៉េខាងជើង។

គេហទំព័រ «CCFR China state-controlled media » សន្ធិសញ្ញានេះបានកំណត់ថា ភាគីទាំងពីរនឹងឈរលើនីតិប្បញ្ញត្តិរបស់ខ្លួន និងកាតព្វកិច្ចអន្តរជាតិ រក្សានិងអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងរយៈពេលវែងដោយឈរលើមូលដ្ឋានគោរពអធិបតេយ្យភាពជាតិទៅវិញទៅមក និងការមិនរំលោភទឹកដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនិងសមភាពជាដើម។ ភាគីទាំងពីរបានឯកភាពគ្នាអំពីការបង្កើតយន្តការសកម្មភាពរួមនិងពង្រឹងសមត្ថភាពការពារជាតិដើម្បីបង្ការមិនឱ្យសង្គ្រាមកើតឡើង ហើយធានាសន្តិភាពនិងសន្តិសុខក្នុងតំបន់និងអន្តរជាតិ។

គេហទំព័រ «CCFR China state-controlled media » 《សន្ធិសញ្ញាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ》នឹងចូលជាធរមានចាប់ពីថ្ងៃផ្លាស់ប្តូរលិខិតអនុម័ត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print