លាបថ្នាំរបាំងបែងចែកទ្រូងផ្លូវថ្មី រួមទាំងតាមចិញ្ចើមផ្លូវសងខាង និងគូសគំនូសសញ្ញាចរាចរណ៍ថ្មីឡើងវិញបំពេញបន្ថែម លើកំណាត់មហាវិថីឈ្នះ=ឈ្នះ

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានឱ្យអង្គភាពមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងធ្វើការលាបថ្នាំរបាំងបែងចែកទ្រូងផ្លូវថ្មី រួមទាំងតាមចិញ្ចើមផ្លូវសងខាង និងគូសគំនូសសញ្ញាចរាចរណ៍ថ្មីឡើងវិញបំពេញបន្ថែម លើកំណាត់មហាវិថី ឈ្នះ=ឈ្នះ ចាប់ពីតំបន់ត្រើយខាងកើតស្ពានព្រែកព្នៅ រហូតដល់តំបន់ស្ថានីយបូមទឹកកប់ស្រូវ ដើម្បីលើកកម្ពស់សោភណភាព សណ្តាប់ធ្នាប់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ  តាមបណ្តោយមហាវិថី តិរវិថី ផ្លូវនានាក្នុងរាជធានីភ្នំពេញ នាឱកាសព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប និង សំពះ ព្រះខែ អកអំបុក ខាងមុខនេះ។

គិតពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបាននិងកំពុងយកចិត្តទុកដាក់គូសគំនូសសញ្ញាចរាចរណ៍ថ្មីបំពេញបន្ថែម និងលាបថ្នាំរបាំងបែងចែកទ្រូងថ្មីនិងចិញ្ចើមផ្លូវសងខាង លើកំណាត់មហាវិថីឈ្នះ=ឈ្នះ តំបន់ស្ពានព្រែកព្នៅ និងជុំវិញរង្វង់មូលអប្សរា ក្នុងខណ្ឌព្រែកព្នៅ ខណ្ឌប្ញស្សីកែវ ជាយុទ្ធសាស្ត្រទំនាក់ទំនងលំហូរចរាចរណ៍ និងលើកកម្ពស់សោភណភាព សណ្តាប់ធ្នាប់ ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋដែលឆ្លងកាត់តាម៖
១.មហាវិថី ឈ្នះ=ឈ្នះ
២.មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ
៣. កំណាត់ផ្លូវជាតិលេខ៥
៤. កំណាត់ផ្លូវជាតិលេខ៦A
៥.តំបន់រង្វង់មូលអប្សរា (ឈ្នះ=ឈ្នះ)
៥.តំបន់មន្ទីរពេទ្យតេជោសន្តិភាព ជាពិសេសដើម្បីចូលរួមលើកកម្ពស់សោភណភាពដ៏ស្រស់ស្អាតរាជធានីភ្នំពេញយើងនាឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីបនិងសំពះព្រះខែ អកអំបុក ខាងមុខនេះប្រកបដោយគុណភាព និងសុវត្ថិភាព ។

...

រដ្ឋបាលរាជធានីភ្នំពេញ និងជំនាញមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សូមសំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅលើដងផ្លូវ តីរវិថី មហាវិថីធំៗនានាខាងលើ ពេលមកដល់តំបន់មានការដ្ឋានកំពុងដំណើរការគូសគំនូសចរាចរណ៍និងលាបថ្នាំរបាំងបែងចែកទ្រូងផ្លូវ សូមមេត្តាយោគយល់ ដល់ក្រុមការងារជំនាញនៅពេលបិទផ្លូវទាំងនោះមួយផ្នែកៗ ដែលបង្កការលំបាកក្នុងការធ្វើចរាចរណ៍ទៅមក ។ ម្យ៉ាងដើម្បីផ្តល់ភាពងាយស្រួលក្នុងរង្វង់ការដ្ឋានបានដំណើការបានលឿន ដូចនេះក្រុមការងារសូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់អោយបានច្រើន ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងមានសុវត្តិភាពខ្ពស់៕ ប្រភព ៖ (ទទក)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print