អន្តរជាតិ ៖ នារសៀលថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ពេលថ្មីៗកន្លងទៅនេះ លោកXi Jinpingប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានចុះហត្ថលេខាលើបទបញ្ជាដើម្បីចេញផ្សាយ《បទប្បញ្ញត្តិស្តីពីការធានាបរិក្ខារយោធា》ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ខែធ្នូឆ្នាំ២០២៤តទៅ។
គេហទំព័រ «CCFR China state-controlled media » បទប្បញ្ញត្តិនេះបានចាត់ទុកគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសនៃប្រទេសចិនក្នុងយុគសម័យថ្មីរបស់លោកXi Jinpingជាការណែនាំ អនុវត្តយ៉ាងស៊ីជម្រៅនូវគំនិតកសាងកងទ័ពដ៏ខ្លាំងក្លារបស់លោកXi Jinping អនុវត្តយ៉ាងស៊ីជម្រៅនូវគោលលំនាំជាយុទ្ធសាស្ត្រខាងយោធាក្នុងយុគសម័យថ្មី ផ្តោតសំខាន់លើការបំពេញបេសកកម្មនិងភារកិច្ចរបស់កងទ័ពប្រជាជនក្នុងយុគសម័យថ្មីដោយមានប្រសិទ្ធិភាព ផ្តោតសំខាន់ដោយគ្រប់ជ្រុងជ្រោយនូវការត្រៀមប្រយុទ្ធ ក្តាប់ឱ្យបានស៊ីជម្រៅនូវលក្ខណៈពិសេសនិងក្រឹត្យក្រមនៃការងារធានាដល់បរិក្ខារយោធា ព្រមទាំងធ្វើឱ្យមានបទដ្ឋានដោយវិទ្យាសាស្ត្រនូវតម្រូវការជាមូលដ្ឋាននិងការរៀបចំចាត់ចែងខាងប្រព័ន្ធរបបនៃការងារធានាដល់បរិក្ខារយោធាក្រោមស្ថានការណ៍ថ្មី គឺជាភស្តុតាងសំខាន់នៃការងារធានាបរិក្ខារយោធា៕
ដោយ ៖ សិលា