សកលវិទ្យាល័យមួយនៅរដ្ឋAlabamaសហរដ្ឋអាមេរិកកើតមានករណីបាញ់ប្រហារ

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ សកលវិទ្យាល័យTuskegeeរដ្ឋAlabamaដែលស្ថិតនៅភាគខាងអាគ្នេយ៍នៃសហរដ្ឋអាមេរិកបានកើតមានករណីបាញ់ប្រហារនាព្រឹកព្រលឹមថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២៤ដែលបានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់បាត់បង់ជីវិតនិងច្រើននាក់ទៀតរងរបួស។

គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ខាងសាលារៀនបានចេញសេចក្តីថ្លែងការណ៍ថា អ្នកស្លាប់ក្នុងករណីបាញ់ប្រហារនេះមិនមែនជានិស្សិតរបស់ខ្លួនទេ ក៏ប៉ុន្តែ ក្នុងចំណោមអ្នករងរបួសមាននិស្សិតរបស់សាលានេះ និងបានត្រូវដឹកទៅកាន់មន្ទីរពេទ្យហើយ។

គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ អាជ្ញាធរប៉ូលិសក្រុងTuskegeeបានថ្លែងថា ខណៈពេលកើតមានករណីបាញ់ប្រហារគឺចំនឹងពេលដែលសកលវិទ្យាល័យTuskegeeកំពុងរៀបចំធ្វើសកម្មភាពដើម្បីស្វាគមន៍និស្សិតត្រឡប់មកសាលារៀនវិញដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករ ហេតុដូច្នេះ រថយន្តសង្រ្គោះបន្ទាន់ពិបាកចូលទៅកាន់កន្លែងកើតហេុត។

គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ គិតត្រឹមពេលដែលអ្នកសារព័ត៌មានចេញផ្សាយដំណឹងនៅមិនទាន់មានការប្រកាសពីចំនួនពិប្រាកដនៃអ្នករងរបួសនៅឡើយទេ ភាគីសាលារៀននិងអាជ្ញាធរប៉ូលិសបាននិងកំពុងស៊ើបអង្កេតអំពីមូលហេតុនៃករណីបាញ់ប្រហារ ហើយក៏មិនទានមានអ្នកណាត្រូវបានចាប់ខ្លួនដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print