Manchester City បំបែកកំណត់ត្រាថ្មីក្រោយទិញខ្សែការពារអន្តរជាតិអង់គ្លេស John Stones ពីក្លិប Everton

ចែករំលែក៖

ក្លិប Manchester City បានចុះកិច្ចព្រមព្រៀងទិញខ្សែការពារអន្តរជាតិអង់គ្លេស John Stones ពីក្រុម Everton នៅក្នុងក្រប ខ័ណ្ឌអង់គ្លេស Premier league ដូចគ្នាក្នុងតម្លៃខ្លួន៤៧,៥លានផោន ។

កីឡាករខ្សែការពារវ័យ២២ឆ្នាំនេះបានក្លាយទៅជាខ្សែការពារដែលមានតម្លៃខ្លួនខ្ពស់ជាងគេបង្អស់លើពិភពលោកក្រោយរូបគេចុះហត្ថលេខាលេងឲ្យក្រុម Manchester City រយៈពេល៦ឆ្នាំ ។

John Stones បាននិយាយនៅក្នុងគេហទំព័រផ្លូវការរបស់ក្លិប Manchester City ថា “ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបាន ផ្លាស់មកកាន់ក្រុម Manchester City ពិសេស កិច្ចព្រមព្រៀងបានបញ្ចប់។ ខ្ញុំកំពុងតែអន្ទះសាចង់លេងជាមួយនឹងមិត្តរួមក្រុមថ្មីដែលជាផ្នែកមួយជំហានបន្ទាប់របស់អាជីពខ្ញុំ។ អ្វីដែលសំខាន់ជំរុញឲ្យខ្ញុំមកកាន់ទឹកដី Etihad នោះគឺក្លិបនេះមានគ្រូបង្វឹកល្អបំផុត របស់ពិភពលោក ហើយខ្ញុំក៏ប្តេជ្ញាចិត្តថានឹងខិតខំលេងជាកីឡាករលំដាប់កំពូលរបស់ពិភពលោកដើម្បីជួយនាំយកជោគជ័យ មកកាន់ក្លិប”។

គួរបញ្ជាក់ថា លោក Pep Guardiola គ្រូ បង្វឹកថ្មីរបស់ក្រុម Manchester City បាន ទិញកីឡាករចំនួន៨នាក់ហើយរួមទាំង John Stones ដោយកីឡាករផ្សេងទៀតមាន Ilkay Gundogan, Nolito, Aleksandar Zinchenko, Aaron Mooy, Leroy Sane, Gabriel Jesusនិង Marlos Moreno៕

13942708_1173698226019970_517314627_n

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print