អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយតបសំណួរអ្នកកាសែតអំពីការដែលរដ្ឋាភិបាលចិនប្រកាសពីបន្ទាត់មូលដ្ឋាននៃដែនសមុទ្រកោះ Huangyan

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១១ ខែវិច្ឆកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ១០ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបសំណួររបស់អ្នកកាសែតស្តីពីការដែលរដ្ឋាភិបាលចិនបានប្រកាសផ្សាយពីបន្ទាត់មូលដ្ឋានដែនសមុទ្រកោះ Huangyan។

គេហទំព័រ «CCFR China state-controlled media » អ្នកនាំពាក្យបានថ្លែងថា កោះ Huangyanជាទឹកដីរបស់ចិន ។ រដ្ឋាភិបាលចិនបានកំណត់និងប្រកាសពីបន្ទាត់មូលដ្ឋាននៃដែនសមុទ្រកោះ Huangyanដោយយោងតាម ច្បាប់អន្តរជាតិដូចជា«អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់មហាសមុទ្រ» ជាដើម និង«ច្បាប់ដែនសមុទ្រនិងតំបន់ជុំវិញនៃសាធារណរដ្ឋប្រជាមានិតចិន» ប្រការនេះគឺជាវិធានការប្រក្រតីរបស់រដ្ឋាភិបាលចិនដើម្បីបង្កើនការគ្រប់គ្រងដែនសមុទ្រតាមផ្លូវច្បាប់ ដែលសមស្របនឹងច្បាប់អន្តរជាតិនិងបទប្បញ្ញតិអន្តរជាតិ។
គេហទំព័រ «CCFR China state-controlled media » អ្នកនាំពាក្យបានថ្លែងថា ការដែលហ្វីលីពីនដាក់ចេញនូវអ្វីដែលហៅថា “ច្បាប់ដែនសមុទ្រ ” គឺប៉ុនបងពង្រឹងឥទ្ធិពលនៃការកាត់ក្តីដោយខុសច្បាប់ក្នុងសំណុំរឿងមជ្ឈត្តកម្ម ស្តីពីសមុទ្រចិនខាងត្បូងតាមទម្រង់បង្កើតច្បាប់ក្នុងស្រុក ដែលបានដាក់កោះ Huangyan ព្រមទាំងកោះនិងថ្មប៉ប្រះទឹកភាគច្រើននិងដែនសមុទ្រនៅប្រជុំកោះ Nansha របស់ប្រទេសចិនទៅក្នុងដែនសមុទ្ររបស់ហ្វីលីពីន ទង្វើនេះបានរំលោភយ៉ាងធ្ងន់ធ្ងរនូវអធិបតេយ្យភាពទឹកដី សិទ្ធិនិងផលប្រយោជន៍ខាងសមុទ្ររបស់ប្រទេសចិននៅសមុទ្រចិនខាងត្បូង។
គេហទំព័រ «CCFR China state-controlled media » ភាគីចិនប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ ហើយនឹងបន្តចាត់នូវរាល់វិធានការដ៏ចាំបាច់ទាំងអស់តាមផ្លូវច្បាប់ ដើម្បីគាំពារយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍ផ្នែកសមុទ្ររបស់ប្រទេសជាតិ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print