លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ចំនួន ១០ ដូចខាងក្រោម ៖

១- ថាកម្ពុជាផ្តាច់ការតែកម្ពុជាធ្វើច្បាប់សម្រាប់ប្រើក្នុងប្រទេសកម្ពុជា = ឯអ្នកដែលថាប្រជាធិបតេយ្យទូលំទូលាយគឺធ្វើច្បាប់រំលោភប្រទេសគេទាំងរំលោភឯករាជ្យនិងអធិបតេយ្យភាពប្រទេសគេ?
២- នៅកម្ពុជានរណាជាអ្នកបន្តវេនអាស្រ័យលើគណបក្សប្រជាជនកម្ពុជារៀបចំ = មិនមែនស្ថុតនៅលើពាក្យរបស់តាសុខទេ?
៣- ដើម្បីអនាគតប្រទេសគណបក្សប្រជាជនកម្ពុជាម្ចាស់ការមានយុវជនសម្រាប់បន្តវេនរួចហើយ = មិនដូចមនុស្សខ្លះចេះតែនិយាយដោយគ្មានការទទួលខុសត្រូវទេ។
៤- សំដីរបស់ គឹម សុខ គឺជាសំដីអាចម៍ = មិនមែនជាសំដីអាទិទេពទេកុំឲ្យកាប់ថ្មចំណាំអីនោះ?
៥- មិនមែនជាបាតជើងផ្តាច់ការទេតែគឺជាអំណាចបានមកពីឆន្ទៈប្រជាជន = ប្រជាជនកម្ពុជាទូទៅរស់នៅដោយសុខសន្តិភាព លើកលែងតែក្រុមឧទ្ទាមក្រៅច្បាប់ដែលរស់នៅមិនសុខព្រោះពួកវាល្មើសច្បាប់?
៦- អ្នកសារព័ត៌មានត្រូវមានក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន = និយាយការពិតនិងមានសុជីវធម៌ក្នុងការនិយាយស្តី?
៧- ព្រះសង្ឃពុទ្ធសាសនានិយាយពីព្រះពុទ្ធសាសនាជាកាត្រឹមត្រូវតាមគន្លងព្រះពុទ្ធសាសនា = តែជំនឿរបស់ប្រជាជនមានលាយឡំរវាងព្រះព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនាដែលនាំឲ្យមានការប្រតិបត្តិលាយឡំគ្នាក៏មិនខុសអីដែរ?
៨- អញ្ចឹងហើយបានជានៅក្នុងភូមិលំនៅដ្ឋាន = មានដាក់ព្រះភូមិ មានរានជំនាងផ្ទះ រានទេវតា?
៩- រឿងកាត់សក់ក្នុងមង្គលការកូនប្រុសស្រី = ពិធីកាត់សក់បង្កក់សិរីជាជំនឿនិងជានិមិត្តរូបដែលមានទេវតាចុះមកកាត់សក់។
១០- ការបើកការតស៊ូរបស់ក្រុមឧទ្ទាមក្រៅច្បាប់មានតាំងពីយូរមកហើយជាពិសេសតាំងពីក្រោយពេលដែលអតីតៈបក្សប្រឆាំងត្រូវបានរំលាយចោលដោយតុលាការកំពូលមក = តែមិនដែលទទួលបានលទ្ឋផលអ្វីម្តងណាទេ? ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print