ការនាំរថយន្តចេញរបស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះក្នុងរយៈពេល៩ខែជាបន្តបន្ទាប់រហូតដល់ខែកក្កដាកន្លងមកនេះដោយសារតែការធ្លាក់ចុះនៃតម្រូវការសកលលោកនិងក្នុងស្រុក។
ដោយយោងទៅតាមក្រសួងពាណិជ្ជ កម្មឧស្សាហកម្មនិងថាមពលរបស់សាធារណរដ្ឋកូរ៉េបានឱ្យដឹងថាការនាំរថយន្តចេញមានចំនួន២១៩.៩៨២គ្រឿងកាលពីខែមុនពោលគឺធ្លាក់ចុះ១៦,៩ភាគរយដល់ ចំនួន២៥៨.៥៣៦គ្រឿង។
សម្រាប់ខែមិថុនាការនាំចេញនេះបានធ្លាក់ចុះ១៣,៩ភាគរយខណៈដែលខែឧសភាធ្លាក់ចុះ១២,៤ភាគរយ។ សម្រាប់ខែមេសាធ្លាក់ចុះ១៩,៧ភាគរយពោលគឺជាខែដែលមានការធ្លាក់ចុះខ្លាំងជាងគេបំផុតចាប់តាំងពីខែកញ្ញាឆ្នាំ២០០៩មក នៅពេលដែល មានវិបត្តិហិរញ្ញវត្ថុសកលលោក។
តម្លៃនៃការនាំចេញសរុបបានធ្លាក់ចុះ ១៤,៦ភាគរយដល់ចំនួន៣,៣៩ពាន់លានដុល្លារសហរដ្ឋអាមេរិកបើធៀបនឹងឆ្នាំមុន ហើយបើធៀបនឹងខែមុនធ្លាក់ចុះ១០,៥ភាគរយ។
សម្រាប់រយៈពេល ៧ខែដំបូងនៃឆ្នាំនេះ ការនាំរថយន្តចេញបានធ្លាក់ចុះ១៣,៧ភាគរយដល់ចំនួន១,៥៦លានគ្រឿង។ ក្រសួងពាណិជ្ជកម្មដដែលបានឱ្យដឹងទៀតថា ការ ធ្លាក់ចុះនៃសេដ្ឋកិច្ចសកលលោកនិងការធ្លាក់ចុះនៃតម្រូវការរបស់ ប្រទេសអភិវឌ្ឍន៍នោះបានទាញឱ្យការនាំចេញរថយន្តរបស់កូរ៉េនេះធ្លាក់ចុះផងដែរ។ខណៈនោះដែរទិន្នផលសរុបរបស់ក្រុម ហ៊ុនផលិតរថយន្តក្នុងស្រុកចំនួន៥បាន ធ្លាក់ចុះ១០,៨ភាគរយនៅក្នុងកក្កដាពោលគឺធ្លាក់ចុះពី៤០៤.៧៧២គ្រឿងដល់ចំនួន ៣៥១.១៥៨គ្រឿងដោយសារតែមានថ្ងៃធ្វើពាណិជ្ជកម្មតិចហើយមានការធ្វើបាតុកម្មថែមទៀតផង។
ការលក់រថយន្តក្នុងស្រុកដែលរួមមានទាំងរថយន្តនាំចូលផងនោះបានធ្លាក់ចុះ ១២,១ភាគរយដល់ចំនួន១៣៧.៩៩២គ្រឿងកាលពីខែមុន៕
ដោយ៖ រ័ត្ន