ភ្នំពេញ៖ ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើររអ៊ូរាល់ថ្ងៃថាផ្សារគីឡូលេខ៤ដែលត្រូវគេយកផ្លូវធ្វើជាផ្សារនោះធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ខ្លាំងណាស់ដែលបង្កឲ្យផ្លូវមានការកកស្ទះរាល់ព្រឹក ព្រោះអ្នករត់ម៉ូតូនិងអាជីវករយកផ្លូវមួយចំហៀងធ្វើជាចំណតនិងកន្លែងលក់ដូររបស់ខ្លួន។ ចំណែកអាជ្ញាធរវិញដូច ជាមើលមិនឃើញសោះពីសណ្តាប់ធ្នាប់យ៉ាងអនាធិបតេយ្យ ។
ប្រជាពលរដ្ឋបានរិះគន់អាជ្ញាធរថា រាល់ព្រឹកនៅមុខផ្សារគីឡូលេខ៤ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៥៣ កែងផ្លូវលេខ ១៣៨ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក នេះគឺស្ទះចរាចរណ៍រាល់ព្រឹកធ្វើឲ្យមានការលំបាកដល់អ្នកធ្វើដំណើរឆ្លងកាត់ម្តុំនេះ។
ដោយមានសំណួរពីប្រជាពលរដ្ឋនិងអ្នកដែលតែងតែធ្វើដំណើរនៅទីនោះបានសួរថាហេតុអ្វីបានជាអាជ្ញាធរមូលដ្ឋានបណ្តែតបណ្តោយឲ្យអ្នករត់ម៉ូតូនិងអាជីវករយកផ្លូវមួយចំហៀងធ្វើជាចំណតនិងកន្លែងលក់ដូរបង្កភាពអនាធិបតេយ្យបាត់បង់សណ្តាប់ធ្នាប់សោភណភាពបែបនេះ?កន្លងមក អាជ្ញាធរក្រុងភ្នំពេញបានចាត់វិធានការរៀបចំជាបន្តបន្ទាប់ដោយមិនអនុញ្ញាតឲ្យលក់ដូរលើផ្លូវឬលើចិញ្ចើមផ្លូវនោះឡើយតែនៅតែមានទៀតតើថ្ងៃណាទីក្រុងភ្នំពេញមានសណ្តាប់ធ្នាប់ល្អប្រសើរដូចគេ ?
នេះជាការសំណូមពររបស់ប្រជាពល រដ្ឋរស់ទៅក្រុងភ្នំពេញសុំឲ្យមូលដ្ឋានអនុ វត្តតាមគោលការណ៍របស់សាលារាជធានីភ្នំពេញផងកុំទុកឲ្យនៅបែបនេះទៀតវាជាគំរូអាក្រក់ណាស់៕
ដោយ៖ ជ្រោយពេជ្រ