តំណាងអយ្យការ បានសម្រេចចោទប្រកាន់ លោក លី សាម៉េត លោក ដួងតារ៉ា និង បុគ្គល២នាក់ទៀត ពាក់ព័ន្ធឆបោក និង អំពើពុករលួយ

ចែករំលែក៖

ភ្នំពេញ៖ នាល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ តំណាងអយ្យការ បានសម្រេចចោទប្រកាន់ជាផ្លូវការលើជនត្រូវចោទ ឈ្មោះ អ៊ុត ធី (ពីបទ: ជំនួញឥទ្ធិពលសកម្ម  តាមបញ្ញត្តិ មាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ)។  ចំណែក ឈ្មោះ មួង ឃីម  និង ឈ្មោះ ដួង តារា  ត្រូវបានតំណាងអយ្យការចោទ ពីបទ: ជំនួញឥទ្ធិពលអកម្ម  តាមបញ្ញត្តិ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។ ដោយឡែក លោ លី សាម៉េត ត្រូវចោទ ពីបទ: សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ២៩ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ ។

សូមរំលឹកថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី។ នេះបើតាមសេចក្តីរាយការណ៍ពីសាលាដំបូងរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

អង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនបុគ្គលទាំង២នាក់នេះទេ តែការឃាត់ខ្លួននេះ បានធ្វើឡើងក្រោយមានការបែកធ្លាយលិខិតមួយដែលបង្ហាញពីការជាប់ពាក់ព័ន្ធនឹងលោក លី សាម៉េត ហៅគ្រូមា, លោក ដួង ដារ៉ា និងលោក ឡាច សំរោង ក្នុងអំពើឆបោក។

ជាក់ស្តែងបច្ចុប្បន្ន ជនត្រូវចោទទាំង៤នាក់ត្រូវបានចៅក្រមស៊ើបសួរអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួននៅពន្ធនាគារ ជាបណ្តោះអាសន្ន រងចាំការសម្រេចបើកសវនាការជំនុំជំរះក្តី៕ ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print