ការបាញ់ប្រហារនៅ ហាងបារ មួយកន្លែង បណ្តាលឲ្យមនុស្ស ៦នាក់ស្លាប់ នៅម៉ិចស៊ីកូ

ចែករំលែក៖

ស្ថិតិបង្ហាញថាចាប់តាំងពីខែធ្នូ ឆ្នាំ ២០០៦ មនុស្សជាង ៤៥ ម៉ឺននាក់បានស្លាប់ដោយសារអំពើហិង្សា ហើយរាប់ម៉ឺននាក់បានបាត់ខ្លួននៅក្នុងប្រទេសអាមេរិកឡាទីននេះ។

អាជ្ញាធរម៉ិកស៊ិក បាននិយាយកាលពីថ្ងៃទី១១ ខែវិច្ឆិកាថា មនុស្សយ៉ាងតិច៦នាក់បានស្លាប់ និង៥នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីមានការបាញ់ប្រហារមួយបានកើតឡើងនៅបារមួយកន្លែងនៅជាយក្រុងម៉ិកស៊ិក។
នេះជាការវាយប្រហារដោយកាំភ្លើងលើកទីពីរនៅប៉ុន្មានម៉ោងបន្ទាប់ពីឧប្បត្តិហេតុស្រដៀងគ្នានេះសំដៅលើបារមួយក្នុងប្រទេសអាមេរិកឡាទីននេះ។ ការបាញ់ប្រហារនេះបានកើតឡើងនៅល្ងាចថ្ងៃទី 11 ខែវិច្ឆិកានៅឯបារ “Bling Bling” ស្ថិតនៅក្នុងតំបន់ទីក្រុង Cuautitlán Izcalli ។ ក្រុមប្រដាប់អាវុធបើករថយន្តចូលហាងហើយបើកការបាញ់ប្រហារមិនរើសមុខទៅលើមនុស្សនៅខាងក្នុងបណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ ក្នុងនោះមានប្រុស៣នាក់ស្រី២នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ស្លាប់នៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ហើយបានដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីសង្គ្រោះបន្ទាន់។ បច្ចុប្បន្ន ការិយាល័យព្រះរាជអាជ្ញា និងអង្គភាពពាក់ព័ន្ធកំពុងសហការស៊ើបអង្កេតលើករណីនេះ និងស្រាវជ្រាវរកជនដៃដល់។
ប៉ូលីសក្នុងតំបន់បាននិយាយថា ទោះបីជាអំពើឧក្រិដ្ឋកម្មផ្សេងៗត្រូវបានកត់ត្រានៅជាយក្រុងម៉ិកស៊ិកក៏ដោយ ការវាយប្រហារដោយប្រដាប់អាវុធដូចខាងលើកម្រកើតឡើងនៅក្នុងតំបន់ Cuautitlán Izcalli ។
ប៉ុន្មានម៉ោងមុននេះក៏មានការបាញ់ប្រហារយ៉ាងធ្ងន់ធ្ងរនៅបារ Los Cantaritos នៅកណ្តាលរដ្ឋ Querétaro ដែលជារដ្ឋដែលមានសុវត្ថិភាពបំផុតក្នុងប្រទេសម៉ិកស៊ិក ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 10 នាក់ និង 7 នាក់ផ្សេងទៀតរងរបួស៕

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print