សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើតួអង្គសំខាន់ក្នុងការជួយអភិវឌ្ឍន៍ខេត្តកែប មាននរណាខ្លះ?

ចែករំលែក៖

ខេត្តកែប ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកថា ៖ រាជរដ្ឋាភិបាលដៃគូអភិវឌ្ឍន៍ជួយ ប៉ុន្តែធ្វើពិតប្រាកដ គឺអ្នកកែបខ្លួនឯង ហើយមានតួអង្គបីសំខាន់ ! សម្ដេចបានបញ្ជាក់ថា, តួអង្គទីមួយគឺគណៈបញ្ជាការឯកភាពខេត្ត ជាពិសេសអភិបាលខេត្តតែម្ដង ដែលជាមេខេត្ត ត្រូវមានចក្ខុវិស័យ គោលការណ៍ច្បាស់លាស់ ហើយតាមដាន ការអនុវត្តច្បាស់លាស់ នេះគឺជាការចង់បានរបស់រាជរដ្ឋាភិបាល ។ សម្ដេចបានបន្តទៀតថា ៖ ចៅហ្វាយខេត្តជាអ្នកទទួលខុសត្រូវ មានសិទ្ធិអំណាចជាងគេ តែទទួលខុសត្រូវជាងគេ ត្រូវមានចក្ខុវិស័យ ថាខេត្តយើងមានសក្តានុពលទេសចរណ៍មានអ្វីខ្លះ ! យើងមានសិប្បកម្ម យើងមាននេសាទ ដូច្នេះត្រូវប្រែក្លាយយ៉ាងម៉េច ដឹកនាំយ៉ាងម៉េច ដាក់ទិសដៅដឹកនាំពីព្រោះអភិបាលខេត្តគឺជាតួអង្គដែល ដឹកនាំធំបំផុត ! ហើយជាអ្នកទទួលខុសត្រូវខ្ពស់បំផុត។ សម្ដេចបានលើកឡើងថា ៖ អភិបាលខេត្តត្រូវមានចក្ខុវិស័យ លើការតាមដាន និងទទួលខុសត្រូវ ការដឹកនាំឲ្យបានហ្មត់ចត់ ។

សម្ដេចបានបន្តទៀតថា, ទី២ , អាជ្ញាធរ សមត្ថកិច្ច មន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ ដែលជាអ្នកអនុវត្ត គោលនយោបាយ ដែលជាគោលការណ៍ គណៈអភិបាលរាជធានីខេត្ត ដែលជាអ្នកអនុវត្តដោយស្មោះត្រង់ នៅក្នុងកិច្ចការអភិវឌ្ឍន៍នេះ ។ កិច្ចការងារគោលនយោបាយល្អឥតខ្ចោះ យ៉ាងម៉េចក៏ដោយ បើសិនជា គ្មានប្រតិបត្តិករដោយស្មោះត្រង់ គ្មានលទ្ធភាព គឺមិនអាចជោគជ័យ នោះទេ !  សម្ដេចបានលើកឡើងថា ៖ កន្លងទៅយើងមាន រហូតទៅដល់ចាត់វិធានការ ទៅលើអភិបាលក្រុងកែប ដែលយកតាំងពីកញ្ច្រែង លុយពីអ្នកលក់ នៅតាមផ្សារក្តាម ។ សម្ដេចផ្ដល់យោបល់ថា, ទៅជួយប្រជាពលរដ្ឋ កុំទៅជួយតែធ្វើបាបប្រជាពលរដ្ឋ ទាញផលចំណេញពីប្រជាពលរដ្ឋ ដែលខុសច្បាប់ ។ សុំអនុវត្តគោលការណ៍ឲ្យបានស្មោះត្រង់ ដើម្បីបម្រើប្រជាពលរដ្ឋក្នុងខេត្ត ដើម្បីបម្រើយើងទាំងអស់គ្នា។ សម្ដេចបន្តថា ៖ រួមទាំងមន្ត្រីរាជការផង តែខេត្តដែលល្អ ដែលល្បីទូទាំងខេត្ត ទាំងពិភពលោក អ្នកនៅកែប ជាពិសេសមន្ត្រីរាជការ អភិបាលខេត្តក៏ដោយ គឺជាអ្នករីកមុខធំជាងគេបំផុត ជាមោទនភាពរបស់យើង ព្រោះយើងបានចូលរួម ដឹកនាំ និងទទួលខុសត្រូវ ផ្ទាលតែម្ដង។ សម្ដេចបានលើកឡើងទៀតថា, តួអង្គទី 3 គឺប្រជាពលរដ្ឋ តែម្ដង រួមទាំងវិស័យឯកជន ក្នុងខេត្ត គឺត្រូវរួមគ្នាដើម្បីជួយធ្វើ។ សម្ដេចបានបន្តថា, ដូចរឿងបាយឆាមួយចាន ខ្ញុំមិនដឹងថារឿងពិតឬមិនពិត ប៉ុន្តែមានរឿងអីត្រូវសហការឯកភាពគ្នា ដើម្បីឲ្យខេត្តរបស់យើង សេវារបស់យើង ល្អគាប់ចិត្ត ឯកភាពគ្នា ដើម្បីចែកគ្នារស់ ។ នេះគឺជាអ្វីដែលជាគោលការណ៍ រួមទាំងមូល អ្វីដែលសំខាន់គឺខេត្តកែបយើង ឱ្យទៅជាខេត្តកែបសម្រាប់ឲ្យប្រជាពលរដ្ឋរបស់យើង និងសម្រាប់ជាគ្រាប់ពេជ្រ សម្រាប់ប្រជាជនខ្មែរ បរទេស ដែលជាភ្ញៀវទេសចរណ៍មកលេងខេត្តកែប នោះហើយជាផលរបស់យើង របស់ប្រជាពលរដ្ឋទាំងអស់គ្នាតែម្ដង។
សម្តេចថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមពិធីសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្កោល នៅខេត្តកែប នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមុិញ ៕

...

ដោយ ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print