ក្មេងទំនើង១ក្រុមដេញវ៉ៃនិងបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ : ក្មេងទំនើង១ក្រុមមិនដឹងមានបញ្ហាទំនាស់គ្នារឿងអ្វីនោះទេបានដេញវាយគ្នាតែវាយមិនបានក៏ទៅវាយបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋទូរដាក់នៅមុខផ្ទះបណ្ដាលរងការខូចខាតហើយសកម្មភាពខាងលើមានការបង្ហោះកាំរ៉ាសុវត្ថិភាពតាមបណ្ដាញសង្គមមានសារព័ត៍មានយកទៅផ្សព្វផ្សាយបន្តគ្នាក៏សមត្ថកិច្ចបានដឹងចុះទៅកន្លែងកើតហេតុដើម្បីស្រាវជ្រាវនាព្រឹកថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ ២០២៤នៅចំណុចក្បែរផ្សារបឹងព្រលិត តាមផ្លូវបេតុង ស្ថិតនៅភូមិអូអណ្ដូង សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ ។

យោងតាមប្រភពពត៌មានពីបណ្ដាញសង្គមហ្វេសបុកបានផ្សព្វផ្សាយករណីក្មេងទំនើង១ក្រុមដេញវាយគ្នាមើលទៅមានការផឹកស្រវឹងផងដោយដេញវាយគ្នាមិនបានសម្រេចក៏ទៅវាយបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋទូរលក់ដូរដាក់នៅមុខផ្ទះកើតហេតុផ្លូវបេតុង ស្ថិតនៅភូមិអូអណ្ដូង សង្កាត់ ព្រែកប្រាតែមិនបណ្ដាលអោយជនរងគ្រោះណារងរបួសទេដែលបានផ្សាយនៅព្រឹកថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ ២០២៤តែមិនដឹងថារូបភាពខាងលើរូបចាស់ឬក៏ថ្មីទេទើបអាជ្ញាធរមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលចុះទៅកន្លែងកើតហេតុដើម្បីសាកសួរនាំ ។

អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថាក្រោយពីទទួលព័ត៍មានព្រឹកម៉ោង៨និង០០នាទីថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ ២០២៤មានរូបកាំរ៉ាសុវត្ថិភាពដែលក្មេងទំនើងវាយទូរលក់ដូររបស់ប្រជាពលរដ្ឋរួចប្រញ្ញាប់ចុះទៅសាកសួរនាំរកជនរងគ្រោះនាំមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា ខណ្ឌច្បារអំពៅដែលក់តហេតុខាងលើ កាលវេលាម៉ោង៥ទៀបភ្លឺឈានចូលថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ បច្ចុប្បន្នសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវករណីខាងលើហើយដើម្បីស្រាវជ្រាវចាប់ក្មេងទំនើងអុកឡុកបង្កហិង្សាលើផ្លូវសាធារណះដែលសង្គមស្អប់ខ្ពើមដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។ ជាមួយគ្នានោះដែរសមត្ថកិច្ចបានស្នើប្រជាពលរដ្ឋមានការបន្ទាន់ករណីអ្វីក៏ដោយឲ្យតែប៉ះពាល់ដល់ប្រជាពលរដ្ឋសូមទំនាក់ទំនងលេខទូរស័ព្ទមកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រាផ្ទាល់ដើម្បីកិច្ចអន្តរាគមន៍ភ្លាមៗបង្រ្កាបបានតែម្ដង ៕

...

 

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print