វៀតណាម ៖ លោក ត្រឹន ថាញ់ មិន ប្រធានរដ្ឋសភាវៀតណាម បានផ្ញើសារលិខិត ជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដោយចូលរួមអបអរសាទរចំពោះ ខួបអនុស្សាវរីយ៍លើកទី ៧១ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៤)។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
សម្តេចប្រធាន ជាទីគោរពរាប់អាន!
ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ៧១ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៤) តាងនាមរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខ្ញុំសូមចូលរួមអបអរ សាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះសម្តេចប្រធាន សមាជិក សមាជិកាព្រឹទ្ធសភា និងប្រជាជនកម្ពុជា។
ក្នុងរយៈពេលជាង ៧ ទសវត្សរ៍កន្លងមកនេះ ព្រះរាជាណាចក្រកម្ពុជាសម្រេចបាននូវសមិទ្ធផលដ៏ ធំធេងជាច្រើនគួរជាទីមោទនៈ ដោយបានប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានស្ថិរភាព ការអភិវឌ្ឍដ៏ ជឿនលឿន ព្រមទាំងមានតួនាទីកាន់តែខ្ពស់ក្នុងតំបន់ និងលើពិភពលោក។ ខ្ញុំជឿជាក់ថា ក្នុងទិវាដ៏វិសេស វិសាលប្រកបដោយភាពសប្បាយរីករាយនេះ ប្រជាជនកម្ពុជានឹងកាន់តែគោរពស្រឡាញ់ ចំពោះការ ចូលរួមវិភាគទាន និងចក្ខុវិស័យរបស់សម្តេចប្រធានក្នុងការដឹកនាំប្រទេសជាតិ និងប្រជាជនកម្ពុជា ឲ្យរួចផុតពី គ្រោះប្រល័យពូជសាសន៍ និងកសាង អភិវឌ្ឍប្រទេសកម្ពុជាឲ្យមានវិបុលភាពនាពេលបច្ចុប្បន្ននេះ។
រដ្ឋសភាវៀតណាមមានសេចក្តីសោមនស្សរីករាយចំពោះការអភិវឌ្ឍដ៏ល្អប្រសើរ នៃទំនាក់ទំនង “ភាពជា អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឋិតថេរយូរអង្វែង ក៏ដូចជា ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេលកន្លងមក។ ខ្ញុំជឿជាក់យ៉ាង មុតមាំថា ទំនាក់ទំនងនេះនឹង ត្រូវបានបន្តពង្រឹង និងពង្រីកជាលំដាប់ ដើម្បីជាផលប្រយោជ ដើម្បីជាផលប្រយោជន៍រួមរបស់ប្រជាជន នៃប្រទេសយើងទាំងពីរ។
សូមជូនពរសម្តេចប្រធាន សូមប្រកបដោយសុខភាពល្អបរិបូរ សុភមង្គល និងបន្តទទួលបានជោគជ័យ ជាច្រើនទៀតក្នុងតួនាទីដ៏ឧត្តុង្គឧត្តមរបស់សម្តេច៕
ដោយ ៖ សិលា