ទីស្តីការគណៈរដ្ឋមន្ត្រី I គំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ សម្រាប់ដាក់តាំងតាមក្រសួង ស្ថាប័ន និងប្រើប្រាស់ជាទូទៅ!

ចែករំលែក៖

ភ្នំពេញ ៖ ទីស្តីការគណៈរដ្ឋមន្ត្រី ជម្រាបជូន

ឯកឧត្តម លោកជំទាវ ប្រធានក្រុមប្រឹក្សា អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត

កម្មវត្ថុ៖ ករណីសូមជូននូវគំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ ចំនួន៣ច្បាប់។

យោង ៖ លិខិតលេខ៦៩៧/២៤ រវ.សជណ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់ក្រសួងព្រះបរមរាជវាំង។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូន ឯកឧត្តម លោកជំទាវ ជ្រាបថា ក្រសួងព្រះបរមរាជវាំងបានជូននូវគំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ ចំនួន៣ច្បាប់ (ដូចមាន ឧបសម្ព័ន្ធភ្ជាប់ជូន) សម្រាប់ដាក់តាំងតាមក្រសួង ស្ថាប័ន និងប្រើប្រាស់ជាទូទៅ ដូចខាងក្រោម៖

១-គំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត។

២-គំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត។

៣-គំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទី

គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ ជ្រាបនិងចាត់ចែងអនុវត្ត ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print